ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​ប្រមឹក​ស្រា ដោះស្រាយ​បញ្ហា​ ដោយ​អាង​ស្បែក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​ក្រើនរំលឹក​ដល់​ជន​ទាំងឡាយ​ដែល​បញ្ជា​យានយន្ត ។ តែ​ទោះជា​យ៉ាងណា ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​ម្នាក់ ដែល​បម្រើការ​នៅ​ក្រសួងមហាផ្ទៃ បាន​រងរបួស​ស្រាល​ពេលដែល​ព្យាយាម​ជែង​រថយន្ត ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ បាន​ជ្រុល​ទៅបុក​រថយន្ដ​ដឹក​កុងតឺន័រ​របស់ ក្រុមហ៊ុន​អូ​លែ​យ៉ាង​ពេញទំហឹង ។ ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ ។​

PM (2)

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ឈ្មោះ ជិន ចាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ឋានៈ​ជា​ឧត្ដមសេនីយ៍ទោ នៃ​ក្រសួងមហាផ្ទៃ បាន​បើករថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​កូនកាត់​RX300 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3231 ចេញពី​កន្លែង​ផឹកស៊ី​មួយ​នៅ​កៀនស្វាយ ត្រឡប់​រាជធានី​ភ្នំពេញ​វិញ ពេលមកដល់​កន្លែងកើតហេតុ ស្រាប់តែ​បើក​ជែង​រថយន្ដ​មួយគ្រឿង​ទៀត​នៅ​ពី​មុខតែ​មិន​ផុត ដោយ​ឆ្លង​ចូល​ផ្លូវ​របស់​រថយន្ដ​កុងតឺន័រ ដែល​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា​ជាន់​ហ្វ្រាំង​ដែរ តែ​មិន​ជាប់​បណ្ដាលឱ្យ​បុក​គ្នា​ចំ​ពីមុខ ចំហៀង​ខាងស្ដាំ​ខូចខាត​ក្បាល​រថយន្ដ ឡិច​ស៊ី​ស​មួយ​ចំហៀង​។ ចំណែក​រថយន្ដ​មួយគ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ដ​ដឹក​កុងតឺន័រ​របស់ ក្រុមហ៊ុន​អូ​លែ ពាក់​ស្លាក​លេខ ក​-២៥ ៦០ ភព​.៣ ។​

 PM 

​ក្រោយពេល​កើតហេតុ ឧ​ត្ត​ម​សេនីយ៍​ម្នាក់​នោះ​មិនបាន​រំខាន សមត្ថកិច្ច​ទេ មិនបាន​ទារ​សំណង​ពី​ខាង​រថយន្ដ​កុងតឺន័រ​ឡើយ ព្រោះ​ដឹងខ្លួន​ខុស​ដោយ​បើក​រំលោភ​លើផ្លូវ​ខាង​រថយន្ដ​តុង​តឺ​ន័​រ​។ ប៉ុន្តែ​ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច ទើប​រថយន្ត​ទាំង​២​គ្រឿង​យល់ព្រម​ស្មើគ្នា ដោយ​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន ៕

PM (1)

 

Leave a Reply

(*) Required, Your email will not be published