ប្រទេសជប៉ុន ៖ ក្រោយពីមហន្តរាយដែលរងការខូចខាតបន្ទាប់ពីរលកយក្សស៊ូណាមី រួចមកព្យុះកំណាចទិហ្វុងវីផា បានមានវត្តមានសារជាថ្មី ហើយបានសម្លាប់ប្រជាជនជប៉ុនប្រមាណ១៤នាក់ និងរបួសជាច្រើននាក់ ព្រមទាំង៥០នាក់កំពុងបាត់ខ្លួន នៅកោះអ៊ីហ្សូអូស្ហ៊ីម៉ា ចម្ងាយ១២០គម ខាងត្បូងនៃទីក្រុងតូក្យូ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឆាយណាដេលីផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ។
ខ្យល់ព្យុះ ដ៏មានឥទ្ធិពល មួយ បានបក់លើកោះ ប្រទេសជប៉ុន បណ្តាលឲ្យមានការបាក់ដី និង បានសម្លាប់មនុស្ស យ៉ាងហោចណាស់១៤នាក់ នៅលើកោះអ៊ីហ្សូអូស្ហ៊ីម៉ា។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញ សាកសព១៤នាក់នៅលើកោះ ប្រហែល១២០គម នៅភាគខាងត្បូងនៃទីក្រុងតូក្យូ ។ មន្ត្រី ប៉ូលិសក្រុង បានឱ្យដឹងថា ភាគច្រើននៃពួកគេ ត្រូវបានគេកប់ ដោយ ភក់ល្បាប់។ មនុស្សរាប់សិបនាក់និងលំនៅឋាន ត្រូវបានបំផ្លាញ និង ជាង ៥០នាក់ នៅតែបាត់ខ្លួននៅឡើយ។
ទូរទស្សន៍ NHK ជប៉ុនបានបង្ហាញថា មានកម្មករបន្តតស៊ូដើម្បី សង្គ្រោះ ស្ត្រីម្នាក់ ចេញពីកម្ទេចកម្ទីមួយ ខណៈដែលនាងស្ថិតនៅក្នុងភាពឈឺចាប់។ ភ្លៀងធ្លាក់ដ៏គំហុកគួបផ្សំកម្លាំងខ្យល់បោកបក់ខ្លាំងផងនោះ បានធ្វើដំណើរទៅភាគខាងជើង ប្រទេសជប៉ុនបន្តទៀត៕