អ្នកស្លាប់​កើន​ដល់ ១៤៤ នាក់ និង​របួស​ជាង ៣០០ នាក់ ចំណែក ៣ លាន​នាក់​ទៀត​កំពុង​បាត់បង់​ជម្រក​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​ហ្វីលីពីន​

, , Leave a comment

​ប្រទេស​ហ្វីលីពីន ៖ យ៉ាងហោចណាស់​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើងដល់​១៤៤​នាក់ ហើយ​ក្នុង​ហេតុ​កាណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ហ្វីលីពីន ។ នេះ​បើ​យោងតាម​ការនាំ​ពាក្យ​រប​ស់​មន្ត្រី​សង្គ្រោះ​កាល​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ។ អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​តាម​កំណាយ​រុករក​តាម​កម្ទេច​ថ្ម​នៃ​អគារ​ដែល​ដួ​ល​រ​លំ​​ដែល​រាប់បញ្ចូល​ទាំង​ស្លាប់​នៅក្រោម​ព្រះវិហារ​ជំនុំ និង​មន្ទីរពេទ្យ​ផង​។​

http://www.kntnews.com

​មនុស្ស​ជិត​៣​លាន​នាក់​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​រញ្ជួយ​ដី​រង្វាស់ 7,2 រ៉ិ​ច​ទ័​រ​នៅ​ថ្ងៃ​អង្គារ​ដែល​បណ្តាល​ឲ្យ​មានការ​បាក់​ដី និង​ការខូចខាត​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​​រីក​រាលដាល​ទៅកាន់​តំបន់​ទេសចរណ៍​នៅក្នុង​ទីផ្សារ​គោលដៅ​នៃ​កោះ​បូ​ហូល និង​នៅ​ជិត​កោះ​សេ​បូ ។​

 http://www.kntnews.com 

​ដោយឡែក​ចំនួន​នៃ​អ្នករងរបួស​បាន​កើនឡើង​ជាង​៣០០​នាក់ និង​យ៉ាងហោចណាស់​មាន​មនុស្ស​២៣​នាក់​បាន​បាត់​ខ្លួន​។ ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បានឱ្យដឹងថា យ៉ាងហោចណាស់​១៣៤ នៃ​អ្នកស្លាប់​នៅ​កោះ​បូ​ហូល​ចម្ងាយ​៦៣០​គម​ភាគខាងត្បូង​នៃ​រដ្ឋធានី​ម៉ានីល​៕

http://www.kntnews.com

 

Leave a Reply

(*) Required, Your email will not be published