អាជ្ញាធរ គួរ​ពិនិត្យ​មើល​​ឡើង​វិញ​ នូវ​​សួន​កម្សាន្ត​ ឌ្រីម​លែ​នឌ៍​ ករណី​ស្លាក់​មនុស្ស​ជា​បន្ត​បន្ទាប់​

, , Leave a comment

រាជធានីភ្នំពេញ ៖ ឌ្រីម​លែនឌ៍​​ជាកន្លែង​កម្សាន្ត​​នៅក្នុង​​ទី​ក្រុង​ភ្នំ​ពេញ​ ប៉ុន្តែ​វា​ក៏ជា​កន្លែង​ដែលសម្បូរ​គ្រោះ​ថ្នាក់​ផង​ដែរ​។ ជាក់​ស្តែង​កាល​​ពី​ថ្ងៃ​ទី​០៣ សីហា​ ឆ្នាំ​២០១៣ បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយ​សារ​ឆក់​ខ្សែរ​ភ្លើង នៅ​ក្នុង​មណ្ឌល​កំ​សាន្ត​ឌ្រីម​លែនឌ៍ ប៉ុន្តែ​សន្តិ​សុខ​ និង​ម្ចាស់​មណ្ឌល​កំសាន្ត​នេះ​បាន​ព្យាយាម​លាក់​បាំង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ទេ​។ ហើយ​ពេលនេះ​គេក៏​មិនទាន់​ដឹង​​ថា​ ជន​រងគ្រោះ​ទទួល​បា​ន​សំណង ឫដោះ​​ស្រាយ​បែប​ណា​ពី​ម្ចាស់​មណ្ឌល​កំសាន្តនោះ​ទេ​ ។

 

សូម​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​ករណី​​លើកដំ​បូង​ ឫក៏លើក​​ចុង​​ក្រោយ​​នោះ​ ជាក់​ស្តែង​​ កាល​​ពីវេលា​​ម៉ោង៧យប់ ថ្ងៃ​ទី​២១ ខែ​ឧស​ភា ឆ្នាំ​២០១៣ មាន​ស្រ្តី​ម្នាក់​បាន​ធ្លាក់​ពី​លើ​ឧបករណ៍​កម្សាន្ត​ (ទ្វីនទ្វី​សស្ទ័រ) នៅ​មណ្ឌល​កំ​សាន្ត​ ឌ្រីម​លែនឌ៍នេះ​ ខណៈស្ត្រី​រូប​នេះ​កំពុង​​ជិះ​កម្សាន្ត​ជា​មួយ​មិត្ត​ភក្តិ​បម្រើ​ការ​ងារជាមួយគ្នា​ ហើយ​ដាច់​ខ្សែ​ក្រវាត់​សុវត្ថិភាពធ្លាក់​មក​ក្រោម​ បណ្តាល​ឲ្យ​បាក់​ឆ្អឹង​ស្លាប់​ភ្លាម​ៗ​​នៅ​កន្លែង​កើតហេតុ​។​

 

ស្រ្តី​រង​គ្រោះ​ដែល​បាត់​បង់​ជីវិត​ ដោយ​គ្រោះ​ថ្នាក់​នេះ​ ត្រូវ​​បាន​គេ​ស្គាល់​ ឈ្មោះ​គឹម​ គង្គា អាយុ​៣៣ឆ្នាំមាន​ស្រុក​កំ​ណើត​នៅ​ភូមិ​ព្រះ​ពន្លា​ ឃុំ​សង្ឃ័រ​ ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយ​រៀង​ ជាបុគ្គលិក​ បម្រើ​ការងារ​​នៅ​អង្គការ​ អាហ្ស៊ូន​ ស៊ីណា​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​​ជ្រោយ​​អំ​ពិល​ ឃុំ​ក្បាលកោះ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​។

 

នៅ​មុនពេលកើតហេតុ​ស្ត្រី​រង​គ្រោះ​ និង​មិត្ត​ភក្តិ​រួម​ការងារ​ មាន​ទាំ​ង​ជន​បរទេស​នៅក្នុង​អង្គការ​​អង្គការ​ អាហ្ស៊ូន​ ស៊ីណា បាន​នាំ​គ្នា​មក​កម្សាន្ត​នៅ​ក្នុង​មណ្ឌល​ ឌ្រីមលែនឌ៍​។​ ស្ត្រី​រងគ្រោះ​និង​ស្រ្តី​ម្នាក់​ទៀត​ ដែល​គេ​មិន​ស្គាល់​ឈ្មោះ​បាន​ឡើង​ជិះ​ឧបករណ៍​ កម្សាន្ត​ទ្វីន​ទ្វីសស័្ទរ​ ហើយ​ខណៈដែល​កំ​ពុង​ជិះ​ ក៏របើក​ទ្វា​ ធ្លាក់​ស្រ្តី​រងគ្រោះ​មក​ក្រោម​ ប៉ុន្តែ​ស្ត្រី​ម្នាក់ទៀត​ដែល​ជិះ​ជាមួយ​ពុំ​បាន​ធ្លាក់​នោះ​ទេ​ គ្រា​ដែល​នៅ​ម្ខាង​មានសុ​វត្ថិភាព​។

 

អ្វី​ដែល​​គួរ​ឲ្យ​កត់​​សំគាល់​ ​​នៅក្នុង​​ករណី​ ធ្លាក់​​ស្ត្រី​រងគ្រោះ​ពី​ ​ឪបករណ៍​កម្សាន្ត​​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​​វេទនា​នេះ​​ អ្នក​គ្រប់​គ្រង​មណ្ឌ​ល​​កម្សាន្ត​មួយ​នេះ​​បាន​ព្យាយាម​លាក់​បាំង​ព័ត៌មាន​ សូម្បី​តែ​សមត្ថកិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ក៏​អ្នក​គ្រប់​គ្រង​នៅ​មណ្ឌល​កំសាន្ត​ឌ្រីម​លែនឌ៍​នេះ​មិន​អនុ​ញ្ញាត​ ឲ្យ​ចូល​ធ្វើ​កំ​ណត់​ហេតុ​ផង​ដែរ។​ មិន​តែ​ប៉ុណ្ណោះ​អ្នក​គ្រប់​គ្រង​ និង​ថៅ​មណ្ឌល​កំ​សាន្ត​មួយ​នេះ​ បាន​ប្រឹង​ប្រែង​ពន្យល់​ក្រុម​គ្រួសារ​ស្ត្រី​ រងគ្រោះ​កុំ​ឲ្យ​និយាយ​ផ្តេស​ផ្តាស​ប្រាប់​ដល់​អ្នក​ការសែត​ទៀត​ផង។​

 

ក្រៅ​​​​ពី​​​មាន​​​មនុស្ស​ស្លាប់​ដោយ​សារ​ការ​ជិះ​​ឧបករណ៍​កំ​សាន្ត​​ ខ្សែរ​ភ្លើង​ឆក់​ និង​​ដោយ​​មូល​ហេ​តុ​​ផ្សេ​ង​​ៗ​ នៅ​​ក្នុង​មណ្ឌល​កំ​សាន្ត​ឌ្រីម​​​លេនឌ៍​នេះ​ គេ​​ ក៏ឃើញ​មាន​​ដូចជា​​ចោរ​​លួច​​​ ឆក់​ ​​ជា​ដើម​។​ ប៉ុន្តែ​អ្វី​​ដែល​​សំខាន់​​នោះ​​គឺ​ ម្ចាស់​​កំសាន្តនេះ​ព្យា​យាម​​លាក់​ មិន​ឲ្យ​​​​អ្នក​ការសែត​ ឫក៏​សមត្ថកិច្ច​ដោះ​​ស្រាយ​​ឡើយ។​​ដូចឆ្នេះ​ចំ​ពោះ​អ្នក​ដែល​ចូលទៅ​​ដើរ​កំសាន្ត​នៅ​ក្នុង​​មណ្ឌល​កំសាន្ត​ខាង​លើ​នេះ​​ ​​​សូម​​ប្រុង​​ប្រយ័ត្ន​​ផង ​ដើម្បី​សុវត្ថិភាព​​​​ខ្លួន​​​​ឯ​ង​​ ពី​ការ​​ជួប​​ប្រទះ​​នូវ​ហេតុ​ការ​អាក្រក់​ៗ​​ដូច​​ជ​ន​​​រង​​គ្រោះ​​​​ខាង​​​លើ​​​ កុំ​ឲ្យ​​សប្បា​យ​​ក្លា​យ​​​​ជា​ទុក​​ ​ព្រោះ​​ថា​​មើ​ល​ទៅ​កន្លែង​កំ​សាន្ត​មួយ​នេះ​ដូច​ជា​មិន​មាន​សុវត្ថិភាព​សោះ​ ៕​

photo71photo-22

ជន​រងគ្រោះ​ស្លាប់​នៅក្នុង​មណ្ឌល​​កំសាន្ត​ឌ្រីម​លែនឌ៍

Die_Dream_Land_CEN_01_21_05_13-(1)Dreamland

 

Leave a Reply

(*) Required, Your email will not be published