ទទួលទាន​បែបណា មិនឱ្យ​ដុះ​ក្បាលពោះ ?

, , Leave a comment

សុភាពនារី​ណា​ដែល​កំពុងតែ​ពិបាកចិត្ត​រឿង​ក្បាលពោះ​ដុះ​លៀន​ធ្វើឱ្យ​ពេល​អង្គុយ​ម្តងៗ​មើលទៅ គួរឱ្យ​ស្អប់ បាត់​ជំនឿ ចិត្ត​លើ​ខ្លួនឯង ពេល​យក​ខោ​ជាទី​ស្រឡាញ់​មក​ស្លៀក​ម្តងៗ​ក៏ត្រូវ​រក​អាវធំៗ​មក​បាំង ព្រោះ​ខ្លាច​ក្បាលពោះ​វា​លៀន​ចេញមក​ខ្មាស​គេ ។ បែបនេះ​ល្មម​ដល់ពេល​ដែល​យើង​ត្រូវ​ចាត់ការ​វា​ចេញ​ចោល​ហើយ​សូម​ធ្វើតាម​ការណែនាំ​ខាងក្រោម ៖

១-​ទទួលទាន​ទឹកដោះគោ​ជូ​
     ទឹកដោះគោ​ជូ​មាន​សារធាតុ​ម្យ៉ាង​ដែល​ជួយ​ក្នុងការ​រំលាយ​ជាតិ​ស្ករ និង ប្រូតេអ៊ីន ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​បានល្អ ។​

២-​ផឹកទឹក​ធម្មតា​
     គប្បី​ផឹកទឹក​ឱ្យបាន​មួយថ្ងៃ​៨​កែវ ឬ​តាម​ដែល​រាងកាយ​ត្រូវការ ពីព្រោះ​ប្រសិនបើ​រាងកាយ​ខ្វះ​ជាតិ ទឹក​វា​នឹង​ធ្វើឱ្យ​កើតការ​ប្រមូលផ្តុំ​អង្គធាតុ​រាវ​រហូត​ទាល់តែ​កើត​អាការ​ហើម​ទឹកបាន ។​

៣-​ផឹកទឹក​ខ្ញី​
     ទឹក​ខ្ញី​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ដើរខ្យល់​ស្រួល​កាត់បន្ថយ​អាការ​ហើម​ទឹក​និង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ អាហារ​ដំណើរ​ការល្អ ។​

៤-​មិន​ផឹកទឹក​ក្រូច​
     សុភាពនារី​ដែល​និយម​ចូលចិត្ត​ផឹកទឹក​ក្រូច​សូម​ផ្អាក​ទៅ ពីព្រោះ​វា​ជា​ភ្នាក់ងារ​សំខាន់​ដែល​ធ្វើឱ្យ​ដុះ​ក្បាលពោះ ។ បើ​ចង់​ផឹកទឹក​ផ្អែមៗ ក៏ត្រូវ​ប្តូរ​មក​ផឹកទឹក​ប្រភេទ​ផ្សេងៗ​ដែល​មិនមាន​ជាតិ​ហ្កា​ស​ល្អ​ជាង ។​

៥-​មិន​ហូប​ប្រៃ​
     ជាតិ​ប្រៃ​នឹង​ធ្វើឱ្យ​រាងកាយ​ហើម​ទឹក ដូច្នេះ​គួរតែ​ប្តូរ​ពី​ទឹកត្រី​មកជា​ទឹកស៊ីអ៊ីវ​ជំនួស​វិញ ។ ម្យ៉ាងទៀត​ត្រូវ​ប្តូរ​មក​ហូប​សាច់សត្វ​ដែល​ធ្វើ​ថ្មីៗ​ស្រស់ៗ​មិន​ឆ្លងកាត់​ការ​បំប្លែង​កៃ​ច្នៃ ដោយសារ​មាន​អំបិល​ផ្សំ​តិចជាង ។​

៦-​ចៀសវាង​ជាតិ​ស្ករ​ហ្វ្រា​ក់​តូ​ស​
     ជាតិ​ស្ករ​ហ្វ្រា​ក់​តូ​ស​គេ​ច្រើន​ប្រទះឃើញ​ក្នុង​ផ្លែឈើ​ទុំ ឬ អប់​ស្ងួត​ទឹក​ផ្លែឈើ​និង​ទឹកក្រូច ។ កាលណា​យើង​ហូប​ចូលទៅ​វា​នឹង​កើត​ហ្កា​ស​ទៅ​រំខាន​ប្រព័ន្ធ​រំលាយ​អាហារ​ថែមទាំង​មាន រសជាតិ​ផ្អែម​ខ្លាំង​ទៀតផង ។​

៧-​បង្កើន​ប៉ូ​តា​ស្យូ​ម​
     ប៉ូ​តា​ស្យូ​ម​ជួយ​សម្រួល​ទឹក​ក្នុង​កោសិកា​ឱ្យមាន​តុល្យភាព​និង​ការពារ​ដំណើរ​ហើម​ទឹក យើង​អាច​រក​ហូប​បាន​ពី​ផ្លែ​ចេកអំបូង ឬ ស្ពៃ​ប្រ៊ូ​ក​ខូ​លី ។​
     តែ​ប៉ុណ្ណឹង​អ្នក​ក៏មាន​ក្បាលពោះ​រាបស្មើ​ស្អាត​អស់​កង្វល់​រឿង​ក្បាលពោះ​តទៅទៀត​ហើយ ៕

12036716_1471063613203294_4454124879989252303_n

 

Leave a Reply

(*) Required, Your email will not be published