ផឹកស្រា ឡើង​តណ្ហា ចាប់រំលោភ​ស្ត្រី​ចំណាស់​ទាំង​កម្រោល

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ប្រុស​ប្រកែក ស្រី​ប្រកាន់ បានធ្វើ​ឲ្យ​យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិនបាន​សម្រេច ។ ហេតុការណ៍​នោះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​១៥ តុលា ២០១៣ នៅក្បែរ​ផ្នូរខ្មោច​ក្នុង​បរិវេណ​វត្ត​ស្ងួន​ពេជ្រ ស្ថិតក្នុង​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ក្មេងស្ទាវ​លោភ​កាម​ដែល​ប៉ង​ចាប់​ស្ដ្រី​វ័យ​ចំណាស់​រំលោភ​មិនបាន​សម្រេច ឈ្មោះ ជឿន កា​ណាន់ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​ស្ដ្រី​រង គ្រោះ​ឈ្មោះ ស​.​ច​.​ន អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ជាមួយ​ជនសង្ស័យ ខាងលើ និង​មាន​ប្ដី​ជាម​ន្ដ្រី​យោធា ។​ ​តាម​ការរៀប​រាប់រប​ស់​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​គាត់​បាន​ទៅលេង​នៅផ្ទះ​អ្នករស់នៅ​ក្នុងភូមិ​ជាមួយ គ្នា​ជិត​កន្លែងកើតហេតុ ខណៈនោះ​ជនសង្ស័យ​មិនដឹង​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះទេ មាន​សភាព​ស្រវឹង​ជោក​ទៅហើយ​បាន​ជិះ​ម៉ូតូ​ធុន​សេ​១០០​កូរ៉េ ពណ៌​ក្រហម​១​គ្រឿង​ទៅលេង​ផ្ទះ​នោះដែរ លុះ​ពេលទៅដល់​គេ​បាន​ទិញ​ស្រា​បៀរ​កន្លះ​កេស​ទៅ​ផឹក​នៅ​ទីនោះ​ទៀត និង​បានឱ្យ​គាត់​ផឹក​ជាមួយ​ដែរ​។​

 

​ស្ត្រី​រងគ្រោះ​បន្តថា ពេលនោះ​គាត់​បាន​សុំ​ទៅផ្ទះ​មុន ប៉ុន្តែ​ត្រូវ​ជន​នោះ​ឃាត់​ឱ្យនៅ​ចាំ​ជិះ​ម៉ូតូ​ជាមួយ​រូបគេ ហើយ​គាត់​ក៏បាន​យល់ព្រម ដោយ​មិន​បានដឹង​ពី​គំនិត​ថោកទាប​របស់​ជននេះ​ទេ ព្រោះ​ជាម​នុស្ស​នៅក្នុង​ស្រុកភូមិ​ជាមួយគ្នា​។ លុះ​ពេល​ផឹកស៊ី​រួច​ជននេះ​បាន​ឌុប​គាត់​ទៅផ្ទះ ប៉ុន្តែ​ពេលចេញ​ផុតពី​ផ្ទះ​នោះ​បន្តិច​គេ​បាន​ដឹក​គាត់​ចូលទៅក្នុង​វត្ត ស្ងួន​ពេជ្រ​នៅក្បែរ​ផ្នូរខ្មោច រួច​ឈប់​ម៉ូតូ​បង្ខំ​ឱ្យ​គាត់​ស្រាត​សម្លៀកបំពាក់ និង​បង្ខំ​ចាប់រំលោភ​ទៀត​។ ដោយសារ​មិនអាច​តទល់​នឹង​ការចាប់​បង្ខំ​បាន​គាត់​បាន​ប្រើល​ក្បិ​ច​បោក បញ្ឆោត​ឱ្យគេ​យក​ម៉ូតូ​ទៅ​ទុកឱ្យ​ស្រួលបួល​កុំឱ្យ​គេ​ឃើញ ឆ្លៀត​ពេលនោះ​គាត់​ក៏​រត់គេចខ្លួន​រួច​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន ភ្លាមៗ​តែម្តង​។​

cam02845

​បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ ក៏បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​មក សាកសួរ ទើប​រូបគេ​ឆ្លើយថា “​ពិតជា មានបំណង​រំលោភ​ស្ដ្រី​រងគ្រោះ​ខាងលើ ប្រាកដ​មែន ព្រោះតែ​ខ្លួនគេ​ស្រវឹង​” ។​ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​កសាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published