ចាប់ខ្លួន​បុរស​ចិត្ត​តិរច្ឆាន ពាក់ព័ន្ធ​ករណី​រំលោភ​ក្មេងស្រី ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការសម្លាប់​ក្មេងស្រី​ម្នាក់ បន្ទាប់ពី​ចាប់រំលោភ​នាង​យ៉ាង​ឃោរឃៅ ។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៨​ព្រឹ ក​ថ្ងៃទី ១៦ តុលា នៅឯ​ខ្ទម​ចាំ​ស្រែ​របស់ខ្លួន​ស្ថិតក្នុង​ភូមិ​សេរី​វ័​ន្ត ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។​

1556 (1)

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ខ្លឹង ស៊ុន អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ បច្ចុប្បន្ន​ស្នាក់នៅ និង​ធ្វើស្រែ​ចម្ការ​នៅ​ចំណុចកើតហេតុ​ខាងលើ។ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។​

 

​សូមបញ្ជាក់ថា សព​ក្មេងស្រី​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​នៅក្នុង​អូរ​មួយកន្លែង​ក្នុង ភូមិ​សេរី​វ័​ន្ត​កាលពី​វេលា​រសៀល​ថ្ងៃទី ១៥ ខែ តុលា បន្ទាប់ពី​ត្រូវ​ជនសង្ស័យ​សម្លាប់​ពី​កន្លែង​ផ្សេង​ខណៈពេល​នាង​ទៅ​ឃ្វាលគោ រួច​យកមក​បោះចោល​ក្នុង​អូរ​នោះ លុះ​ព្រឹក​ថ្ងៃទី​១៦ តុលា ទើប​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​តែម្តង ។

1556 

​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​យក​ដុំថ្ម​វាយ​ក្បាល​នាង​ឱ្យ​សន្លប់ រួច​ចាប់រំលោភ​តែម្តង ។ ក្រោយពី​រំលោភ​រួច ក៏​ប្រើ​កូនកាំបិត​ចាក់​សម្លាប់​នាង រួច​យកទៅ​បោះចោល​ក្នុង​អូរ ដើម្បី​បង្វែងដាន ។​ ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published