ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋ១៩៨១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅទីទួលសុវត្ថិភាពសែន ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ។
អំណោយដែលយកទៅចែកជូន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ភួយ០១ សារុង០១ មុង០១ ក្រមា០១ ក្រណាត់សមួយដុំ និងថវិកាមួយម៉ឺនរៀល ៕