រូបភាពវីដេអូមួយបានកត់ត្រាពីទិដ្ឋភាពនៃយុវជនវ័យក្មេងពីរនាក់ ដែលបានបញ្ចេញស្ទៃល៍បង្ហោះម៉ូតូដ៏អស្ចារ្យ និងគួរព្រឺសាច់ជួសបំផុត ស្ថិតនៅលើផ្លូវជាតិក្នុងល្បឿនលឿន បានទាក់ទាញការចាប់អារម្មណ៍ និងធ្វើឲ្យរឹងខ្លួនស្ទើរតែពុំដកដង្ហើមពីសំណាក់សហគមន៍អនឡាញរយ៉ាងខ្លាំង។
ឃ្លីបវីដេអូនេះបានលេចឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ បានបង្ហាញពីយុវជនបរទេសវ័យ ២ នាក់ ដែលម្នាក់ស្លៀកខោខ្លីធម្មតាត្រឹមភ្លៅ និងម្នាក់ទៀតខោត្រឹមជង្គង់ ជិះម៉ូតូសង់កូរ៉េពណ៌ព្រីងទុំ១គ្រឿងរួមគ្នា បើកបរក្នុងល្បឿនលឿន រួចសម្តែងស្ទៃល៍បង្ហោះម្តងម្នាក់គួរស្រៀវសាច់បំផុត។
បន្ទាប់មកវីដេអូនេះត្រូវបានចែករំលែកតៗគ្នាតាមរយៈបណ្តាញសង្គមយ៉ាងលឿនបំផុត និងក៏ទទួលបានទស្សនៈលើកឡើងផ្សេងៗគ្នាយ៉ាងច្រើន ពីសំណាក់ប្រិយមិត្តអ្នកនិយមប្រើប្រាស់អ៊ីនធើរណែតផងដែរ។ អ្នកខ្លះបានបញ្ចេញទស្សនៈប្រឆាំង ចំពោះសកម្មភាពផ្សងនឹងគ្រោះនេះបំផុត និងខ្លះទៀតថាមិនគួរយកជីវិតមកលេងសើចបែបនេះសោះឡើយ ខណៈកំពុងទស្សនា ខណៈអ្នកខ្លះទៀត បានកោតសរសើរថា ពិតអស្ចារ្យមែន! ខំប្រឹងហ្វឹកហាត់តទៀត ក្រែងបានចូលក្នុងកំណត់ត្រា Guinness។ រីឯមនុស្សចំនួនទៀតបានបើកអ៊ីនធើរណែត ដើម្បីស្វែងរកពីអត្តសញ្ញាណរបស់ពួកគេទាំងពីរថាតើមកពីប្រទេសណា? ទន្ទឹមនឹងគ្រានោះដែរ អ្នកខ្លះទៀតបានសន្និដ្ឋានថា ពួកគេមកពីប្រទេសថៃ។ ប៉ុន្តែមនុស្សជាច្រើនទៀត បានជឿជាក់តាមរយៈការពិនិត្យតាមភិនភាគផ្ទៃមុខ និងម៉ាកម៉ូតូ គឺប្រាកដជាចេញមកពីវៀតណាមតែម្តង៕