ស្លាប់​មនុស្ស​យ៉ាងតិច ៨៩ នាក់ បណ្តាលមកពី​រញ្ជួយ​ដី​កម្លាំង​៧.២​រិច​ទ័​រ​ដែល​វាយប្រហារ​ហ្វីលីពីន​

, , Leave a comment

ប្រទេស​ហ្វីលីពីន ៖ យ៉ាងហោចណាស់​មនុស្ស ៨៩ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​រលំ​អគារ ដែល​បណ្តាលមកពី​រញ្ជួយ​ដី​កម្លាំង​៧.២​រិច​ទ័​រ បាន​វាយប្រហារ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ម្សិលមិញ​នេះ ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ពួក​មន្ត្រី​ហ្វីលីពីន​។ ពួក​ភូមិសាស្ត្រ​អាមេរិក បាន​និយាយថា ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ នៅ​ពីក្រោម​កោះ​Bohol ក្បែរ​នឹង​ខេត្ត​Cebu នៃ​ប្រទេស​ហ្វីលីពីន​។​

17 Story 01(A)

បើតាម​មន្ត្រី​ជំនាញ​ឲ្យ​ដឹងថា ខេត្ត Cebu​ដែលជា​ខេត្ត​ធំ​លំដាប់​ទី​២​របស់​ហ្វីលីពីន គឺមាន មនុស្ស​ស្លាប់​ច្រើនជាងគេ​ដោយសារតែ​បញ្ហា​រញ្ជួយ​ដី​នេះ​។ ក្រៅតែពី​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​២០​នាក់ រញ្ជួយ​ដី​ដែលមាន​កម្លាំង ៧.២​រ៉ិ​ច​ទ័​រ​នេះ បាន​បង្ក​ឲ្យ​មានការ​ខូច​ខាត់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ហេ​ដ្ឋា​រចនាសម្ព័ន​ក្នុង ខេត្ត​មួយចំនួន​ព្រោះថា អាគា ផ្ទះ និង សាលារៀន​មួយចំនួន​ត្រូវបាន​ដួលរលំ និង ផ្លូវ​គម​នា​គម​ន៏​ជាច្រើន​ក៏​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ផងដែរ​។​

 17 Story 01(B)

ទាក់ទង​នឹង​បញ្ហា​នេះដែរ ប្រធានាធិបតី​របស់​ប្រទេស​ហ្វីលីពីន គឺ​លោក Beningo Aquino បានបង្ហាញ់​ពី​ក្តី​បារ​ម្មយ៉ាង​ខ្លាំង​ចំពោះ​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង ក្នុងនោះ​លោក​ក៏បាន​បញ្ជា​ឲ្យ​មានការ​ជួយសង្គ្រោះ​ជាបន្ទាន់​ទៅ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅតាម​បណ្តា​ខេត្ត និង តំបន់​ផ្សេងៗ​ដែល​រងគ្រោះ​ដោយសារតែ​បញ្ហា​នេះ​។ ក្នុងនោះដែរ ក្រុម​ប៉ូលីស និង យោធា​ក៏បាន​បើក​ប្រ​ត្តិ​ប​ត្តិ​ការ​នៅតាម​តំបន់​ដែល​រងគ្រោះ​ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published