​កម្សាន្ត​អារម្មណ៍​នៅ​តំបន់ភ្នំ Sa Pa

, , Comment closed

​លោកអ្នក ប្រាកដជា​ឆ្ងល់​ហើយ​ថា តំបន់​ទេសចរណ៍ Sa Pa ស្ថិតនៅ​ទីកន្លែង​ណា​? ពេលនេះ​យើង​នឹង​នាំ​ឥន្ទ្រី​អារម្មណ៍​លោកអ្នក ឱ្យ​ស្គាល់​កាន់តែច្បាស់ អំពី​តំបន់​ទេសចរណ៍​មួយ​នេះ​។​ ​តំបន់​ទេសចរណ៍ Sa Pa ស្ថិតនៅក្នុង​ខេត្ត Lao Cai ខាងជើង​ឆៀង​ខាងលិច​នៃ​ប្រទេស​វៀតណាម ដែលមាន​ចម្ងាយ​ប្រហែលជា​១០០០​គីឡូម៉ែត្រ ពី​ទីក្រុង Hanoi, Halong Bay គួរ​ជាទី​មនោ​រម្យ​។ តំបន់ Sa Pa គឺជា​តំបន់ភ្នំ ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់​ប្រទេស​ចិន នៅ​ទីនោះ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​នា​វស្សានរដូវ ឬ​រដូវភ្លៀង​ធ្លាក់ ចាប់ពី​ខែឧសភា រហូតដល់​ខែសីហា ដែល​អាចមាន​ចុះ​អ័ព្ទ​ព្រាលៗ​ខ្លះៗ ហើយ​ព្រមទាំង​មាន​ធ្លាក់​ព្រិល ជាច្រើន​ទៀតផង​។ ប្រជាជន​ជាច្រើន តែងតែ​នាំគ្នា​ទៅលេង​កម្សាន្ត និង​ស្រូបយក​ខ្យល់អាកាស​នៅ​ទីនោះ ជាពិសេស​គឺ​នៅ​ខែកញ្ញា​នេះ​តែម្តង​។​

 

​គួរ​បញ្ជាក់ថា នៅ​ទី​រមណីយដ្ឋាន Sa Pa មាន​កន្លែង​កម្សាន្ត​ជាច្រើន​ផ្សេងៗ​ទៀត ជាក់ស្តែង នៅលើ​ភ្នំ Sa Pa មាន​វិហារ Catholic ដែល​នៅ​ទីនោះ មាន​ទេសភាព​ស្រស់ស្អាត នាពេល​ព្រឹក​ព្រហាម​។ ប្រសិនបើ​យើង​មើល​ពីលើ​កំពូលភ្នំ​ទៅ នៅតាម​ជម្រាលភ្នំ​នឹង​ឃើញ​វាលស្រែ និង​វាលស្មៅ​ខៀវស្រងាត់ លាយឡំ​ជាមួយ​តំណក់​ទឹកសន្សើម ដែល​បាន​បញ្ចេញ​ពន្លឺ​ចែងចាំង​ផ្លេកៗ គួរ​ជាទី​ស្រណុក​សុខ​ស្រួល​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍ ថែម​ទៀតផង​៕

0006-Sapa 0001-Sapa-and-northern 0002-Hanoi 0003-3476642sapa 0004-abc 0005-sapa-53