ចោរ​កាច់ក​ម៉ូតូ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​យ៉ាងដំណំ សល់​តែ​ដង្ហើមចង្រិត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​យ៉ាងដំណំ ខណៈដែល​ជននេះ​បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ម្នាក់​ត្រូវបាន​ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោ​បង្ក ការភ្ញាក់ផ្អើល​ហើយ​ប្រជាពលរដ្ឋ​បាននាំគ្នា​ចាប់បាន​ភ្លាមៗ​នាំគ្នា វាយ​ទាត់​ធាក់​បណ្ដាលឱ្យ​រងរបួស​សន្លប់​ស្ដូកស្ដឹង​នៅ នឹង​កន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៥​និង​២០ នាទី ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ ២០១៣ នៅមុខ​ផ្សារ​ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។​

kk (1) 

​ជនសង្ស័យ ត្រូវបាន​គេ​ស្គាល់ឈ្មោះ សឹង លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន ទីលំនៅ​ភូមិ​ច្រក​ខ្លី ឃុំ​ទូក​មាស ស្រុក គី​រី​វង្ស ខេត្ដ​តាកែវ បានធ្វើ​សកម្មភាព លួ​ល​កាច់​សោក​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០០៩ បិទ​តែម​ស៊េរី ឆ្នាំ​២០១០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំ ពេញ​១AH-៣៤៥៥ ដែលមាន​ម្ចាស់ ឈ្មោះ​សូត្រ រតនា អាយុ ២៤​ឆ្នាំ មុខ របរ​លក់​បន្លែ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

 

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មាន​សណ្ដោង​រទេះដឹក​បន្លែ​ទៅ  លក់​នៅ​ផ្សារ​ជម្ពូ​វ័ន​ហើយ​នៅពេល​ជន រងគ្រោះ​ជាប់រវល់​រៀបចំ​បន្លែ​ដាក់លក់ ជន​នោះបាន​ធ្វើ​កម្ម​ភាព​ដោះ​កន្ទុយ​រ៉ឺ ម៉ក​ចេញ​និង​បាន​កាច់​សោក​ម៉ូតូ​ប្រុង ជិះ​គេចខ្លួន​។ ប៉ុន្ដែ​ត្រូវ​ជនរងគ្រោះ​ឃើញ ទាន់​ស្រែក​ឆោឡោ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ពេលនោះ​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់ បាន​វាយ​ទាត់​ធាក់​បណ្ដាលឱ្យ​រងរបួស យ៉ាងធ្ងន់ធ្ងរ​កុំ​តែ​បាន​កម្លាំង​សមត្ថកិច្ច នគរបាល​ចោមចៅ​ចេញ​អន្ដរាគមន៍ ជួយ​ទាន់ពេលវេលា​កុំ​អី​ចោរ​ម្នាក់នេះ ត្រូវស្លាប់​បាត់ទៅហើយ​។​

kk (2)

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប​បាន​បញ្ជូន​ជន​នោះ​ទៅកាន់​មន្ទីរ​ពហុ​ព្យាបាល និង សម្ភព​ចោមចៅ ដើម្បី​សង្គ្រោះបន្ទាន់ និង​បានដាក់​កម្លាំង​នគរបាល​ប៉ុស្ដិ៍​យាម នៅ​មន្ទីរពេទ្យ​នោះ​ជាប់​រហូតដល់​គេ​ដឹងខ្លួន​ទើប​នាំទៅ​កាន់​ប៉ុស្ដិ៍ ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

 

Leave a Reply

(*) Required, Your email will not be published