ខេត្តព្រះសីហនុ ៖ ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ស្ទាក់ចាប់បានជនសង្ស័យលួចម៉ូតូម្នាក់ ខណៈដែលជននេះបានលួចម៉ូតូម៉ូតូមួយគ្រឿងពីភូមិបន្ទាយប្រីយ៍ រួចជិះគេចខ្លួនតាមផ្លូវជាតិលេខ៤សំដៅមកភ្នំពេញ។ ការស្ទាក់ចាប់ឃាត់ខ្លួននេះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ តុលា ២០១៣ នៅចំណុចភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះញ៉ន នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ក្រហម ដែលម្ចាស់ទុកនៅក្រោមផ្ទះ រួចជិះគេចខ្លួនតាមផ្លូវជាតិលេខ៤សំដៅមកភ្នំពេញក៏ត្រូវប៉ូលិស ស្ទាក់ចាប់បានតែម្តង។
បច្ចុនប្បន្នសមត្ថកិច្ចបានឃាត់ទុកជនសង្ស័យនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង រង់ចាំចំណាត់ការបន្ត៕