រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង ខណៈដែលរូបបានបំពេញតណ្ហារបស់ខ្លួនដោយបានចាប់រំលោភនារីម្នាក់បានសម្រេចហើយខ្លាចសាច់ញាតិនិងបងប្អូនជនរងគ្រោះ ហៅជនរងគ្រោះទៅសាកសួរ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលវេលា ម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំណ២០១៣ នៅចំណុចផ្ទះជួលបន្ទប់លេខ៣៣៥ បរិវេណអតីតឡឥដ្ឋ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពបុរសដែលចងកនោះត្រូវបានគេ ស្គាល់ឈ្មោះ វណ្ណា អាយុជាង៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិតាកេរ ឃុំតាកេរ ស្រុកកំពង់លាវ ខេត្តព្រៃវែង មានគូដណ្តឹងឈ្មោះ ម៉ឹង សុផាត អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជូលភូមិ-សង្កាត់កើតហេតុខាងលើ មានស្រុកកំណើត ភូមិដំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកនារីរងគ្រោះដែលបុរសចងកចាប់រំលោភនោះឈ្មោះ សែម សំអាន អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិ-សង្កាត់កើតហេតុខាងលើ មានស្រុកកំណើត ក្នុងភូមិដំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសដែលចងកសម្លាប់ខ្លួនមាននារីម្នាក់ជាគូដណ្តឹង ស្នាក់នៅចំណុចកើតហេតុខាងលើបានមកលេងផ្ទះជួលគូដណ្តឹងចំនួន៣ថ្ងៃ មកហើយ ។ លុះមកដល់យប់ថ្ងៃកើតហេតុនារីជាគូដណ្តឹងនិងមិត្តភក្តិម្នាក់ទៀត បានទៅធ្វើការវេនយប់ទុកឲ្យនារីរងគ្រោះ និងបុរសចងកស្នាក់នៅក្នុងបន្ទប់ជួលខាងតែ២នាក់ ឆ្លៀតឱកាសនោះជនល្មើសជាសាកសពក៏បានយកកូនកាំបិតគំរាមទៅលើនារីរង គ្រោះរួចចាប់រំលោភបានសម្រេចម្តង ។ ក្រោយមកទៀតនារីរងគ្រោះក៏បានទៅហៅបងប្រុសបង្កើតរបស់នាង និងទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យមកនាំខ្លួនជនសង្ស័យដើម្បីសួរនាំ ស្រាប់តែពេលនោះជនសង្ស័យភ័យខ្លួនក៏បានខ្ទាស់គន្លឹះទ្វារបន្ទប់ សម្រេចចងកធ្វើអត្តឃាតខ្លួនឯងតែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ចបានសួរនាំ ទៅលើនារីរងគ្រោះបន្ថែមនិងធ្វើកោសល្យវិច័យរួចប្រគល់សាកសព ជនសង្ស័យឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕