សេចក្តីថ្លែងការណ៍ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​កំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយ​យោងតាម​ស្ថានការណ៍​ជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥  កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ និង​យោងតាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៣ គណបក្ស​ប្រជាជន​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ស្តីអំពី​ការកែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ ។​

 

​សេចក្តីថ្លែងការណ៍​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​គោល​ការសំខាន់ៗ ៥ ចំណុច​​គឺ ១-​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ២-​បង្កើត​ឲ្យ​មាន​ក្របខ័ណ្ឌគតិយុត្តិ​មួយចំនួន ៣-​ដំណើរការ​កំណែ​ង​ទម្រង់​នូវ​អនុសាសន៍​ទាក់ទង​នឹង​ការបោះឆ្នោត ៤-​បង្កើត និង​សិក្សា​ស្រាវជ្រាវ​កំណែទម្រង់​ការបោះឆ្នោត ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ៥-​កំណែទម្រង់​តាមរយៈ​អង្គការនីតិប្រតិបត្តិ និង​នីតិបញ្ញតិ​៕

cpp

 

Leave a Reply

(*) Required, Your email will not be published