ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ ពេល​កំពុង​លក់​គ្រឿងញៀន​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ដែលជា​ជនជាតិ​វៀតណាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ពីបទ​លក់ និង​ចែកចាយ​គ្រឿងញៀន ខណៈពេល​បុរស​រូបនោះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៧ និង ៤៥​នាទី​យប់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​លំនៅដ្ឋាន​ជនសង្ស័យ​ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

 

​បុរស​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ដុង​ចូ​វ ហៅ​អ៊ុក អាយុ​៥៩​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្រុមទី​៦ សង្កា​ត់ទី​១៥ ក្រុង​ហូជីមិញ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្រុមទី​៩ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មុខរបរ​រត់​ម៉ូតូឌុប​។​

veitnam yama

​ក្រោយ​ការឃាត់ខ្លួន កម្លាំង​របស់លោក​បាន​ឆែកឆេ​រកឃើញ​វត្ថុតាង​មួយ​ចំ​នន រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ចំនួន ៧​កញ្ចប់ ថ្នាំញៀន wy ចំនួន ១០​គ្រាប់​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published