ស្វែងយល់​ពី​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ស្នេហ៍​ពិត​

, , Leave a comment

​ស្នេហា​ជាការ​បង្កើត​ចំណុច​ចាប់ផ្តើម​នៃ​សុភមង្គល​ជីវិត​សម្រាប់​ការរស់នៅ ការកសាង​ជីវិត​អាពាហ៍ពិពាហ៍ ។ សេចក្តីស្រឡាញ់​ដែល​បង្ហាញ​នូវ​ភាព​ស៊ីជម្រៅ ប៉ុន្តែ​ស្នេហា​តែង​ស្តែង​ចេញពី​ចិត្ត​មនុស្ស​ដោយ​ចេតនា និង​អ​ចេតនា ។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ ដើម្បី​ធ្វើ​ជួយ​ឲ្យ​លោក អ្នកចេះ​បែងចែក​ឲ្យ​ដាច់​រវាង​ស្នេហា ការ​ងប់ និង​តណ្ហា ៖

418652013w_11

១.​សម្គាល់​មើលថា​តើ​អ្នក​ចាត់ទុក​មនុស្ស​ដែល​អ្នក​ចាប់អារម្មណ៍​ជាម​នុស្ស ឬ​វត្ថុ ។ អ្នក​ខ្វល់ខ្វាយ​ពី​មនុស្ស​ម្នាក់នេះ​ទោះបីជា​គេ​មាន​កំហុស​ក៏ដោយ​។ អ្នក​ប្តេជ្ញា​ចិត្តនឹង​នៅ​ជាមួយគ្នា​រហូត​ទោះបី​ជួប​ឧបសគ្គ​លំបាក​យ៉ាងណាក៏ដោយ​។ អ្នក​អាច​ប្រាប់​មនុស្ស​ម្នាក់នេះ​ពីអ្វីៗ​ទាំងអស់​អំពី​អ្នក ទោះបីជា​ការពិត មិន​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ក៏ដោយ ក៏​អ្នក​ដឹងថា​គេ​នឹង​ទទួលយក​អ្នក​បាន​។

 

២.​វាស់​ស្ទង់​អារម្មណ៍​ជឿជាក់​របស់​អ្នក​។ អ្នក​ដឹងថា​ដៃគូ​អ្នកនឹង​ឈរ​ក្បែរ​អ្នក​រហូត​ទោះ​មានរឿង​អ្វី​ក៏ដោយ ហើយ​អ្នក​ត្រៀម​ចិត្តនឹង​រួមរស់​នឹង​គេ​ពេញ​មួយជីវិត​។

 

៣.​គិតពី​រយៈពេល​ដែល​អ្ន​កមាន​ទំនាក់ទំនង​នេះ​។ អ្នក​ស្គាល់​គេ​រយៈពេល​យូរ ហើយ​អ្នក​មិនអាចរ​ស់បាន​បើ​គ្មាន​គេ​។

 

៤.​ពិនិត្យ​មើលថា តើ​ការ​រួមរក្ស​ប៉ះពាល់​អារម្មណ៍​អ្នក​ឬទេ​? បន្ទាប់ពី​អ្នក​រួមរក្ស​ជាមួយ​គេ​ហើយ អ្នកមាន​អារ​ម្ម​ណ៏​ស្និទ្ធស្នាល​ខ្លាំង​។ សម្រាប់​អ្នកការ​ស្រឡាញ់ និង​ការ​ណែ​ប​និត្យ​គ្នា​បន្ទាប់ពី​រួមរក្ស​រួច​មាន​សារសំខាន់​ដូច​ការរួម​រក្ស​ដែរ​។

 

៥.​វិភាគ​ពីអ្វី​ដែល​អ្នក​គិត​អំពី​គេ​។ មានរឿង​កើតឡើង​ចំពោះ​អ្នក​នៅ​កន្លែងធ្វើការ ហើយ​អ្នក​ចង់​ប្រាប់​គេ​ភ្លាមៗ មិនអាច​ចាំបាន​។ ជួនកាល​អ្នក​មានរឿង​អាក្រក់​កើតឡើង ហើយ​ត្រូវការ​មនុស្ស​ម្នាក់​ដើម្បី​យល់​ពី​អ្នក ហើយ​បើ​ដៃគូ​អ្នកជា​មនុស្ស​ដំបូង​ដែល​អ្នក​នឹកឃើញ​មុនគេ នោះ​អ្នក មាន​ស្នេហា​ជាមួយ​គេ​ប្រាកដ​ណាស់ ។

 

៦.​មើល​ពី​របៀប​អ្នកដោះស្រាយ​បញ្ហា​។ ពេល​អ្នកមាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​ដៃគូ អ្នក​ព្យាយាម​រក​ដំណោះស្រាយ​ទាល់តែ​អ្នក​ទាំងពីរ យល់ស្រប​គ្នា​វិញ​។ គ្មាន​ការឈ្លោះប្រកែក​ណា ធ្វើអោយប៉ះពាល់​ដល់​ការប្តេជ្ញាចិត្ត​រួមរស់​ជាមួយ​គេ​ឡើយ ហើយ​អ្នក​ពេញចិត្ត​នឹង​ឲ្យ​គេ​និយាយ​ការពិត ទោះបីជា​ការពិត​នោះ​ធ្វើ​ឲ្យ​ឈឺចាប់​ក៏ដោយ​។

 

៧.​ពិចារណា​អារម្មណ៍​អ្នក អំពី​ការឈាន​មួយ​ជំហាន​ទៀត​នៃ​ទំនាក់ទំនង​។ អ្នកមាន​អារ​ម្ម​ណ័​ស្រណុក និង​កក់ក្តៅ​ជាមួយ​ដៃគូ ហើយ​អ្នកមាន​ចំនង​ជឿជាក់​ខ្លាំង​៕

418652013w_10 

 

Leave a Reply

(*) Required, Your email will not be published