ធ្មេញជាផ្នែកមួយដ៏សំខាន់សម្រាប់សម្រស់នៃផ្ទៃមុខ ហើយធ្មេញសស្អាតជួយធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯងពេលនិយាយប្រាស្រ័យទាក់ទង នឹងអ្នកដទៃផងដែរ។ គ្មាននរណាចង់ឲ្យខ្លួនឯងញញឹមចេញមកឃើញធ្មេញលឿងនោះទេ ខាងក្រោមនេះជាវិធីណែនាំមួយចំនួនដែលជួយធ្វើឲ្យធ្មេញសតាមបែបធម្មជាតិខាងក្រោមនេះ ដើម្បីកែខែធ្មេញលឿង ឬរក្សាធ្មេញឲ្យនៅសរហូត៖
១.បរិភោគអាហារសម្បូរដោយជាតិកាល់ស្យូមច្រើន។
២.សម្អាតធ្មេញជាប្រចាំដោយការដុស លាង ខ្ពុល និងចាក់ដោយខ្សែដើម្បីឲ្យច្បាស់ថាគ្មានសល់កាកសំណល់ ឬបាក់តេរីក្នុងធ្មេញ និងមាត់។
៣.ទំពារស្ករកៅស៊ូជារឿយៗ តែគួររើសស្ករកៅស៊ូណាដែលមិនសូវមានជាតិស្ករ។
៤.កុំពិសារបារី ព្រោះជាតិ និងផ្សែងថ្នាំជក់ក្នុងបារីបង្កឲ្យធ្មេញលឿង។
៥.ទៅពេទ្យលាងសម្អាតធ្មេញឲ្យ រៀងរាល់ ៦ ខែម្តង។
៦.កុំដុសធ្មេញខ្លាំងពេកព្រោះធ្វើឲ្យសឹកធ្មេញ និងបន្ថយភាពសនៃធ្មេញ។
៧.ចៀសវាងអាហារដែលមានពណ៌ធម្មជាតិ ឬគីមីដូចជា៖ តែ និងកាហ្វេ ម្នៀត ស្រាក្រហម ប៊ឺរីខៀវ និងខ្មៅ ជាដើម៕