បាក់​ស្ពាន​នៅ​កំ​ពង់​ផែ គ្រា​ដែល​ឆ្លង​ច្រើន​លើស​ទម្ងន់​

, , Leave a comment

​ប្រទេស​ចិន ៖ យ៉ាងហោចណាស់​អ្នក​ទេសចរណ៍​ចំនួន ១៨ បាន​រងរបួស​ស្រាល ខណៈដែល​ស្ពាន​ឆ្លង​ដែល​ទើប​សាងសង់​ថ្មី បាន​បាក់ស្រុត ដែល​ស្ថិតនៅលើ​កំពង់ផែ​មួយ នៅ LushanMountain ខេត្ត Jiangxi ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅពេល​ពួក​អ្នកទេសចរ​យ៉ាងច្រើន ប្រមូលផ្តុំ​គ្នា​កកកុញ​នៅលើ​ស្ពាន​នោះ ដោយ​ច្រានចោល​ការណែនាំ​ពី​បុគ្គលិក​គ្រប់គ្រង​ទីនោះ ។​

chin (2)

យោងតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ស្ពាន​នេះ បាន​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង ចាប់តាំងពី​ថ្ងៃទី​២៦ ខែកញ្ញា ព្រោះ​វា​មិនទាន់​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ចុងក្រោយ​នោះទេ ។ ចំណែក​មន្ត្រី​គណៈកម្មាធិការ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ អំពី​បញ្ហា​នេះ​ទេ ។​

chin (1)

​មន្ត្រី​នាយកដ្ឋាន​សាធារណៈ បាន​និយាយថា ភ្ញៀវ​ទេសចរណ៍​ភាគច្រើន ត្រូវបាន​សង្គ្រោះ​ក្នុង​រយៈពេល ៥ នាទី ។ ពួកគេ​បាន​រង​របួល​ស្រាល ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

chin (3)

​អ្នកទេសចរ​ខ្លះ បាន​ជ្រុះ​ទូរស័ព្ទ និង​កាមេរ៉ា ចូលទៅក្នុង​ទឹក ។ ពួក​មន្ត្រី​បាន​និយាយថា គណៈកម្មាធិការ បាន​កត់ត្រា​ចំពោះ​ការបាត់បង់​នេះ ហើយនឹង​ធ្វើការ​ចរចា​ជា​សំណង ជាមួយ​អ្នក​ដែល​បាន​បាត់បង់​ទ្រព្យ ។ ហ្វូង​ភ្ញៀវទេសចរ​យ៉ាងច្រើន បាន​មកដល់​នៅពេល​ព្រឹក (១៣ តុលា​) ហើយ​គណៈកម្មាធិការ​ក៏​ចេញ​បញ្ជារ​ឲ្យ​បុគ្គលិក ដើម្បី​រក្សា​ស​ណ្នា​ប់​ធ្នាប់ ។​

chin (4)

​ទោះជា​យ៉ាងណា ភ្ញៀវ​មួយចំនួន បដិសេធ​មិន​ស្តាប់​ការណែនាំ​របស់​បុគ្គលិក​ទាំងនោះ ហើយ​បាននាំគ្នា​ដើរ​សំរុក​ដើរ​យ៉ាង​កកកុញ​នៅលើ​ស្ពាន ហើយក៏​បណ្តាល​ឲ្យ​ស្ពាន​បាក់ស្រុត​តែម្តង ៕

  

 

Leave a Reply

(*) Required, Your email will not be published