ជនសង្ស័យ​ម្នាក់ ប្រើ​ដំបង​វាយ​បំបែក​ទូ​មាស ទាំង​ព្រឹក ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​ភ្លាមៗ​

, , Leave a comment

​ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈដែល​រូបគេ​បានធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទូល​ក់មាស​របស់​អាជីវ​ករ​នៅ​ផ្សារ​សាមគ្គី​ហ៊ុយ​គាំងហើយ​ប្រមូល​គ្រឿងអលង្ការ​ដើរចេញ​ធ្វើ​ព្រងើយ ។ ហេតុការណ៍​វាយ​កញ្ចក់​ទូ​មាស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០១៣ ក្នុង​ផ្សារ​សាមគ្គី ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

 DSC02700 

​ប្រភព​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​នេះ​មានឈ្មោះ​ឈុន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កំពង់ក្របី ឃុំ​កំពង់ក្របី ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​វត្ត​រាជ​បូ​រ៍ ស្ថិតក្នុង​ភូមិ​វត្ត​បូរ​ណ៍ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។​

DSC02688

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​រូបនេះ បាន​យក​ដំបង​ឈើ​ជ្រុង​ប្រវែង​មួយ​មែត្រ​វាយ​ទៅ​លើក​ញ្ចា​ក់​របស់​អាជីវក​រហើយ​ស្រវា យកបាន​នូវ​កងដៃ​ឈុត ១០ កង ខ្សែដៃ​ចំនួន ១ ខ្សែករ ១ ។ ចំណែក​អាជីវករ​រងគ្រោះ​មានឈ្មោះ នៅ ចាន់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្រោយពី​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​គេច​មិន​ផុត ដោយ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​តាម​ចាប់ខ្លួនបាន​ភ្លាមៗ​តែម្ដង​។​

DSC02697

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ក្រុង​សៀមរាប​ដើម្បី​ចាត់ការ​តាមច្បាប់​៕

DSC02707

 

Leave a Reply

(*) Required, Your email will not be published