ចោរលួច​ម្នាក់​ត្រូវបាន​ប្រជា​តុលាការ កាត់ទោស​ប្រហារជីវិត​

, , Leave a comment

​ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោម​កណ្តាប់ដៃ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ខណៈ​ជននេះ​បាន​ចូល​លួច​សម្ភារ​នៅលើផ្ទះ​ពលរដ្ឋ​ចំនួន​៤​ខ្នង​ជាប់ៗ គ្នា ។ ហេតុការណ៍​កាត់ទោស​ប្រហារជីវិត​ជនសង្ស័យ​នេះ បានកើត​ឡើង​កាល​វេលា ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១២ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុង​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។​

 

​ជនសង្ស័យ​ដែល​ស្លាប់​នោះ មានឈ្មោះ សំណាង អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សម្បុក ឃុំ​សម្បុក ស្រុក​ចិត្រ​បុរី បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ឃុំ​កើតហេតុ​ខាងលើ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ឡើងផ្ទះ​ពលរដ្ឋ​ចំនួន​៤​ផ្ទះ នៅក្នុង​ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ដែល​ស្ថិត​នៅជាប់ៗ​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​លួច​ទ្រព្យសម្បត្តិ តែ​ក្រោយពី​អ្នកភូមិ​ដឹង ក៏​កើតមាន​ការផ្អើលឆោឡោ និង​ព័ទ្ធ​ស្ទាក់ចាប់​ប្រដាប់​ដោយ​ព្រនង់ និង​វត្ថុ​មុត​ស្រួច​ព្រួត​គ្នា​វាយ​សំពង​រហូតដល់​ស្លាប់​នៅ​មាត់​ប្រឡាយទឹក​ក្បែរ​ផ្លូវលំ​មួយ​ខាងក្រោយ ភូមិ ក្រោយពី​ជន​ម្នាក់នេះ​បាន​ឡើង​លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​តាម​ផ្ទះ​ជា បន្តបន្ទាប់​រួចមក ។ ពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់ គឺ​ជនសង្ស័យ​បាន​ស្លាប់​ទៅហើយ ។​

die

​ទោះបីជា​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​បានបញ្ជាក់​ថា មូល​ហេតុដែល​ឈានទៅដល់​ការកើត​មានការ​វាយ​សម្លាប់​ជនសង្ស័យ​នេះ គឺ​បណ្តាលមកពី​អាជ្ញាធរ​មិនបាន​ដោះស្រាយ កង្វល់​របស់​អ្នកភូមិ​ឱ្យទាន់​ពេលដែល​ពួកគាត់​បានស្នើ​ឱ្យ​អាជ្ញាធរ បណ្តេញ​ជន​ម្នាក់នេះ​ចេញពី​មូលដ្ឋាន មុន​សភាពការណ៍​កើតឡើង​នោះ ៕

 

Leave a Reply

(*) Required, Your email will not be published