បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដំណោះស្រាយ​បញ្ហា​មាន​ច្រើន​ករណី តួយ៉ាង​បុរស​ម្នាក់នេះ​បាន​យក​សំពត់​ងូត​ចង​.​ក​នឹង​ដើម​ចំប៉ី ក្នុង​វត្ត​ពោធិ៍ចិនតុង ។ ហេតុការណ៍​ចង​.​ក​សម្លាប់ខ្លួន​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០១៣ ស្ថិតក្នុង​បរិវេណ​វត្ដ​ពោធិ៍ចិនតុង ស្ថិតក្នុង​ភូមិប​ប្រក់​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

j2 

​បុរស​ដែល​ធ្វើអត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​ឈ្មោះ សាន កុសល អាយុ​៤៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៏ ខេត្តកំពង់ឆ្នាំង ។​

j3

​គេ​នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុដែល​បុរស​ខាងលើ ដាច់ចិត្ត​ធ្វើអត្តឃាត​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា នៅមុន​ពេល​ចង​.​ក បុរស​ខាងលើ​បាន​មកសុំ​ចៅអធិការ​វត្ត​ស្នាក់នៅ​មួយ​យប់ និង​ប្រាប់​លោក​ចៅអធិការ​វត្ត​ទៀតថា ព្រឹក​ឡើង​នឹងធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​តែប៉ុណ្ណោះ ៕

 

Leave a Reply

(*) Required, Your email will not be published