រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ ខណៈដែលពួកគេប្រើប្រាស់គ្រឿងញៀន ។ ការឃាត់ខ្លួននេះកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ១២ ខែតុលាឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវបេតុងក្រុមទី១០ ភូមិត្រពាងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យពីរនាក់ដែលឃាត់ខ្លួនបាននោះមានឈ្មោះ អឿន ចន្ធូ អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៊ុន សុធន អាយុ២២ឆ្នាំ អ្នកទាំងពីរជាកម្មករសំណង់ ស្នាក់ភូមិ-សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំងល្បាតបានធ្វើការល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ។ លុះមកដល់ចំណុចកើតហេតុក៏ប្រទះជនសង្ស័យខាងលើជិះម៉ូតូម៉ាកហុងដាសេ ១០០ ស៊េរីឆ្នាំ១៩៩៧ ពណ៌ខ្មៅពាក់ស្លាកលេខ ឌ ៥០៣៣ ភព១ មានការសង្ស័យក៏ឃាត់ដើម្បីសួរនាំនិងឆែកឆេរឃើញថ្នាំញៀនប្រភេទម៉ា ទឹកកកមួយកញ្ចប់ ក៏ឃាត់និងរួមនឹងវត្ថុតាងទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំ បញ្ជូនបន្ត ៕