ខេត្តកំពង់ចាម ៖ កាកសំណល់គ្រឿងអេឡិចត្រូនិចចំនួន ៣ កុងតឺន័រដែលនាំចូលមកពីប្រទេសចិនរយៈពេល ១០ ថ្ងៃមកហើយកាត់តាមប្រទេសវៀតណាម មកដាក់ផ្លុងចោលនៅចំណតត្រពាំងផ្លុងជាប់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
កុងតឺន័រដែលផ្ទុកកាកសំណល់គ្រឿងចាស់ៗ ទាំង ៣ នោះ ត្រូវបានសមត្ថកិច្ចមួយរូបបានឱ្យដឹងថា គ្រឿងអេឡិចត្រូនិចចាស់ៗ នេះត្រូវគេនាំចូលមកដាក់នៅចំណតរថយន្តត្រពាំងផ្លុងកាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៣ ដើម្បីផ្ទេរដាក់រថយន្តសណ្តោងបម្រុងដឹកចូលមកកាន់ទីកន្លែងណាមួយនៅក្នុងប្រទេសកម្ពុជា ។ កាកសំណល់គ្រឿងអេឡិចត្រូនិចទាំង ៣ កុងតឺន័រនេះ មានទម្ងន់ ៤២ តោន ហើយលេចឮថា គ្រឿងអេឡិចត្រូនិចទាំងនោះមានសារធាតុវិទ្យុសកម្មដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខ។ កុងតឺន័រទាំងនេះកំពុងរង់ចាំភ្លើងខៀវ ដើម្បីនាំចូល។
ជុំវិញបញ្ហានេះ ភ្នាក់ងារសារព័ត៌មានយើងមិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺពីលោក ប៉ោ លាងគង់ ប្រធានកាំកុងត្រូលខេត្តបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ៕