តើ​អាវុធ​ដែល​ជនល្មើស​ប្រើ​សម្រាប់ធ្វើ​សកម្មភាព មាន​ទីផ្សារ​ឬ បានជា​សម្បូរ​ប្រើ​ម្ល៉េះ?

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ហេតុការណ៍​បាញ់សម្លាប់​ស្ត្រី​ម្នាក់​អាយុ​២៤​ឆ្នាំ ឈ្មោះ ពេជ្រ ដា​នី​ន ចំនួន​៣​គ្រាប់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ទីតាំង​ខាងលិច​ស្ថានីយ៍​ទូរ​ទ​ស្សរន៍​អាស៊ីអាគ្នេយ៍ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​១៤​និង​១៥​នាទី​រសៀល នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ កន្លង​ទៅដោយ​បន្សល់ទុក​នូវ​កូនតូច​អាយុ​១​ឆ្នាំ​កំព្រាម្តាយ​ទាំង​មិនទាន់​ដឹងក្តី ។​

 

​រឿងរ៉ាវ​ឃាតកម្ម​នេះ​មាន​សភាព​ស្ង​ត់​បន្តិច​សោះ ស្រាប់​តែមាន​ព្រឹ​តិ​ការណ៍​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ ដែល​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ ប្រដាប់​ដោយ​កាំភ្លើងខ្លី បន្លំ​ខ្លួន​ចូលរួម​ក្នុង​វេទិកា​របស់លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លើ​ទីលាន​ប្រជាធិបតេយ្យ ។ ដោយ​ក្នុង​ហេតុការណ៍​នោះ បាតុករ​បាន​ព្រួត​វាយ​ជន​នោះ ហើយ​មានមតិ​ខ្លះ​ថា ជនសង្ស័យ​នោះ​គោលបំណង​បម្រុង​បាញ់​លោកស្រី មួរ សុខ​ហួរ និង លោក រ៉ុង ឈុន​។​

 

​ក្រោយ​ហេតុការណ៍ ជុំវិញ​មតិ​មជ្ឈដ្ឋាន បាន​ផ្តោតអារម្មណ៍​ទៅលើ​បញ្ហា​ខាងលើនេះ​ថា តើ​កាំភ្លើង​ដែល​អត់​មាន​លិខិត​ប្រើប្រាស់​ទាំងនេះ មាន​ប្រភព​មកពីណា​ ខណៈដែល​ប្រជាពលរដ្ឋ​ប្រគល់​អាវុធ​គ្រាប់រំសេវ​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​អស់​ទៅហើយ​? ឬក៏​កាំភ្លើង​ទាំងនោះ​របូត​ពី​ដៃ​សមត្ថកិច្ច​ធ្លាក់​ដល់ដៃ ក្រុមចោរ​និង​ក្រុម​ជន​សង្គមងងឹត​? ឬ​កាំភ្លើង​ក្រុមចោរ​អាច​ទិញ​លក់បាន នៅលើ​ទីផ្សារ​?

hh

​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្ហាញ​នូវ​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​និង យុត្តិធម៌​សង្គម​ផង ពីព្រោះ​បើ​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​អសកម្ម​គិតតែ​លុយ និង​បុណ្យស័ក្តិ ខ្លាំងពេក គឺ​នៅ​ថ្ងៃ​ណាមួយ​ក្រុមចោរ​និង​ក្រុម​ជន​សង្គមងងឹត​នឹង​ចាត់ការ ក្រុមគ្រួសារ បក្ខពួក​របស់​អស់លោក​និង​ធ្លាក់​ដល់​វេន​ខ្លួន​អស់លោក​ផ្ទាល់​ជាក់​ជាមិនខាន​ឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published