សមត្ថកិច្ច​ឃាត់ខ្លួន​និស្សិត​ស្ទាវ​ពីរ​នាក់ ខណៈដែល​នៅក្នុង​សមរភូមិ​បងធំ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ឆាកប្រយុទ្ធ​ក្នុង​សមរ​ភូម​ក្មេងស្ទាវ បាន​មួយ​ឆាវ ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​បង្ក្រាប បាន​ពីរ​នាក់ ។ ហេតុការណ៍​ដេញ​កាប់​គ្នា​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​នេះកើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ​១៨២ កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

e1(22)

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា និស្សិត​ស្ទាប​ពីរ​នាក់​ខាងលើ​មានឈ្មោះ ជ្រឹង រ៉ូ​ស្សា អាយុ​២០​ឆ្នាំ ជា​សិស្ស​ពេទ្យ​ឆ្នាំ​ទី​២ ស្នាក់នៅ​ម្តុំ​ផ្សារ​ជិន​ជូ​រី និង​ម្នាក់ទៀត​មានឈ្មោះ ម៉េង ស្រ៊ី អាយុ​២១​ឆ្នាំ ស្នាក់​នៅមុខ​ម៉ុង​ឌី​យ៉ា​ល់ ជា​សិស្ស ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា ។​ ​នៅមុខ​សមត្ថកិច្ច ឈ្មោះ ជ្រឹង រ៉ូ​ស្សា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគេ និង​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-8012 បាននាំគ្នា​ជិះ​ដើរលេង ខណៈ​មកដល់​ចំណុច​មុខ​វត្ត​ឧណ្ណាលោម ក៏មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ទៀត​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​៥ គ្រឿង បាន​ហូត​ខ្សែក្រវាត់​វាយ​មកលើ​ខ្លួន​បណ្ដាល​ឲ្យ​របួស ។ ភ្លាមៗ​នោះ​ខ្លួន​ក៏បាន​ទាញ​ដាវ​មួយ​ដើម​ដេញ​កាប់​ទៅវិញ​ផងដែរ បណ្ដាល​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ដេញ​ឃាត់​រហូតដល់ ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​១០៥ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ក្មេងស្ទាវ​២​នាក់​ភ្លាមៗ រួមជាមួយ​ដាវ​សាមូរ៉ៃ​មួយ​ដើម​ផងដែរ ។​

e3(11) 

​ក្រោយ​កើតហេតុ ក្មេងស្ទាវ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​អូរឫស្សី ទី​៤​ឃាត់ខ្លួន ដើម្បី​សាកសួរ​បន្ត​ឲ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​ខាងលើនេះ ៕

 

Leave a Reply

(*) Required, Your email will not be published