ទារិកា​ភ្លោះ​២​នាក់​កើតមក​មាន​ពោះ​ជាប់​គ្នា​ផ្ចិត​តែមួយ ស្លាប់​ក្រោយ​សម្រាល​បាន​ជាង​មួយ​សប្តាហ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​សម្រាល​បាន​ជាង​មួយ​សប្តាហ៍ ទារិកា​ភ្លោះ​២​នាក់​កើតមក​មាន​ពោះ​ជាប់​គ្នា​ផ្ចិត​តែមួយ និង​បេះដូង​ចំហ​បាន​ស្លាប់​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២តុលា ២០១៣ ។ ទារិកា​ភ្លោះ​នេះ​ចាប់កំណើត​ដោយ​វះកាត់​កាលពី​ថ្ងៃទី​៣ តុលា ២០១៣ នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។​

15

​ម្តាយ​ទារិកា​ភ្លោះ​នេះ​ឈ្មោះ​ហុង ថា​វី អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ឪពុក​ឈ្មោះ​វ៉ាត ផល្លា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង​គង​ចាស់ ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ នេះ​ជា​កូន​លើក​ទី​២​របស់​នាង​ហុង ថា​វី បន្ទាប់ពី​កូន​ទី​១​កើត​មិន​គ្រប់​ខែ​ហើយ​បាន​ស្លាប់​ទៅវិញ​កាលពី​អំឡុង​ឆ្នាំ​២០១១៕

 

Leave a Reply

(*) Required, Your email will not be published