គ្រោះថ្នាក់​ចរាច​ណ៍​បានសម្លាប់​រូប​ពីរ ជីវិត​បី បន្សល់​ក្មេងស្រី​កំព្រា​ឪពុកម្តាយ​

, , Leave a comment

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​លើ​មួយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាន​ឆក់យក​ជីវិត​ប្ដី​ប្រពន្ធ រួម​នឹង​កូន​ក្នុង​ផ្ទៃ ថែមទាំង​បណ្តាល​ឲ្យ​ក្មេងស្រី​២​នាក់​ទៀតរងរបួស​ធ្ងន់​ផងដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​សង្រេង​មួយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ២៧ នាទី រសៀល​ថ្ងៃទី​១២ ខែ តុលា ឆ្នាំ ២០១៣ ក្នុងភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 2+1=2 

​ជនរងគ្រោះ​ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ បុរស​ជា​ប្ដី​ឈ្មោះ ឈូក សុខ​ហ៊ីង អាយុ ៣១​ឆ្នាំ ប្រពន្ធ​ឈ្មោះ បារាំង អាយុ ២៥​ឆ្នាំ និង​កូន​ក្នុង​ផ្ទៃ អ្នកស្រុក​ប្រាប់ថា ប្រហែលជា ៧​ខែ បាន​ស្លាប់ ចំណែក​កូនស្រី ២​នាក់ ដែល​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហ៊ីង សុជា អាយុ ៦​ឆ្នាំ និង​ម្នាក់ទៀត​អាយុ ៣​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ក៏បាន​រងរបួស​ធ្ងន់​ធ្ង​រ​ផងដែរ គឺ​នាង​តូច​ជាងគេ​ដង្ហើម​ចង្រឹត​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គ ការ​កាំ​ម៉ា ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។ គ្រួសារ​នេះ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ ដោយ​ជនរងគ្រោះ​ជា​ប្ដី​ជា​អ្នករត់ម៉ូតូឌុប​។​

2+1=2 (2)

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1F-8052 ដឹក​ប្រពន្ធ និង​កូន មកពី​ទិស​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស​កូនកាត់​ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2I-1747​បើក​ពីក្រោយ​ស្រប​ទិស​គ្នា  ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ដឹក​កុងតឺន័រ​ពីក្រោយ​ជ្រុង​ខាងឆ្វេង ដោយ​ជាប់​សក់​ជនរងគ្រោះ​នៅ​នឹង​ដែក​ជ្រុង​រថយន្ត បន្ទាប់មក​ក៏​ដួល​បោក​ក្បាល​ស្លាប់​ទាំង ២​នាក់ រួមទាំង​កូន​ក្នុង​ផ្ទៃ​យ៉ាង​អាណោចអាធ័ម ហើយ​កូនស្រី ២​នាក់ ក៏​របួសធ្ងន់​។ ចំណែក​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចង្កូត ឆ្វេង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-1178 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ​បាន​គេចខ្លួនបាត់​។​

2+1=2 (1)

​តាម​សមត្ថកិច្ច​បាន​ប្រាប់ថា ហេតុការណ៍​ខាងលើ​ម៉ូតូ​រងគ្រោះ​ក្រោយពី​បុក​រថយន្ត​ដឹក​កុងតឺន័រ ស្លាប់ ក៏​ខ្ទាត​ម៉ូតូ​ទៅ​ចូល​រថយន្ត​ឡិច​ស៊ី​ស​តែប៉ុណ្ណោះ ដោយ​រថយន្ត​ឡិច​ស៊ី​ស​មិនបាន​បុក​ម៉ូតូ​រងគ្រោះ​ទេ​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published