ពិធីបុណ្យ​ពស់​ជា​បុណ្យប្រពៃណី​មួយ​ក្នុងចំណោម​បុណ្យ​​ប្រពៃណី​ផ្សេងៗ​ របស់​ប្រជាជន​ឥណ្ឌា

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ មាន​អ្នកភូមិ​រាប់រយ​នាក់​បាន​មកឈរ​តម្រង់​ជួរ​គ្នា​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​នេះ នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុននេះដើម្បី​ទទួលយក​ការ​ប្រសិទ្ធ​ពរជ័យ​សេរី​សួស្តី ពី​សត្វ​ពស់​ងាប់​ដែលមាន​ប្រវែង​ដ៏​មាន​សក្តានុពល ដែល​ត្រូវបាន​ចាត់ទុកថា នឹង​នាំ​សំណាងល្អ​ដល់​ពួកគេ ។​

snak (3)

​លោក Hyder Mal អាយុ ៤៦ ឆ្នាំ គឺជា​គ្រូស្នេហ៍​ពស់​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ បាន​ប្រាប់ថា “​វា​គឺជា​សិ​ល្បះ​មួយ ដើម្បី​ធ្វើ​ឲ្យ​ពស់​លូន​ចេញពី​កន្ត្រក និង​ក្អម របស់​ពួកវា​” ។​

snak

ពស់​ត្រូវបាន​អ្នកស្រុក​ចាត់ទុកថា ជាការ​ចូល​រូប​មួយ​របស់​ព្រះ​ពស់​ហិ​ណ្ឌុ ព្រះនាម “Manasa” ដែល​ត្រូវបាន​ចាត់ទុកថា នឹង​នាំ​សំណាងល្អ ដល់​ពួកគេ នៅក្នុង​រដូវ​ច្រូតកាត់​ខាងមុខនេះ ។ ជា​រៀងរាល់ឆ្នាំ អ្នកភូមិ​មកពី​តំបន់​ដាច់ស្រយាល​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ភូមិ​បៃតង​មួយ ចម្ងាយ​ប្រហែល ៨៥ គីឡូម៉ែត្រ ពី​រដ្ឋធានី Kolkata ដើម្បី​គោរពបូជា និង​បន់ស្រន់​ដល់​ព្រះ​ជា​ម្ចាស់ Manasa ។​

snak (2)

​គ្រូស្នេហ៍​ពស់​ទាំងនោះ បាន​ទះដៃ និង​ការ​វាយ​ស្គ ដើម្បី​បញ្ឆោត​ឲ្យ​ពស់​លូន​ចេញពី​ក្នុង​កន្ត្រក និង​ក្អម មក​សម្តែង​រេ​រាំ​តាម​ចង្វាក់ភ្លេង​ស្គ នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំនេះ ស្ថិត​ក្នុងភូមិ Purba Bishnupur ក្នុង​រដ្ឋ West Bengal ៕

snak (5) snak (6) snak (7)  snak (1)   snak (4)

 

Leave a Reply

(*) Required, Your email will not be published