ប្រទះឃើញ​សាកសព​អតីត​ប៉ូលិស​ការពារ​ព្រំដែន នៅ​ចំណុច​គោក​ស្តែង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ សាកសព​បុរស​ម្នាក់​ត្រូវបាន​ក្មេង​ប្រទះឃើញ ខណៈដែល​ពួកក្មេងៗ​កំពុង​លេង​ទឹក ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​១២ ខែ តុលា ឆ្នាំ ២០១៣ នៅ​ចំណុច​គោក​ស្តែង ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​សាកសព​ជនរងគ្រោះ​មានឈ្មោះ អ៊ុង រ៉ាត់ អាយុ ៤០​ឆ្នាំ អតីត​ប៉ូលិស​ការពារ​ព្រំដែន បច្ចុប្បន្ន​ជា​មេក្រុម​ក្នុងភូមិ​។ បើតាម​សម្តី​ស្ត្រី​ដែលជា​ប្រពន្ធ​សព​បុរសរងគ្រោះ​លង់ទឹក​ស្លាប់​បាន​និយាយ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ោង​ប្រមាណ​ជា ៣ រសៀល រូបគាត់​ជា​ប្រពន្ធ​បាន​អ៊ុំ​ទូក​ទៅ​ប្រមូល​បាយ​ជ្រូក​តាម​ភូមិ ខណៈដែល​ប្តី​របស់គាត់​ជូន​មិត្តភក្តិ​ឡើងគោក ពេល​ត្រលប់​មកវិញ​ពុំ​ឃើញ​ប្តី​គាត់​ឡើយ លុះ​មួយសន្ទុះ​ក្រោយមក ក៏មាន​គេ​មក​ប្រាប់ថា មាន​ក្មេង​ប្រទះឃើញ​សព​ប្តី​គាត់​លង់ទឹក​ស្លាប់​។​

15

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក​សមត្ថ​ក​ចិ្ច​ជំនាញ​បាន​សន្និដ្ឋានថា បុរស​ខាងលើ​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ព្រោះ​ពុំមាន​ចំណុច​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ ហើយ​សព​បុរស​នោះ ត្រូវបាន​យកទៅ​កម្ត​ល់​ទុក​នៅ​វត្ត​ជិន​វ័​ន្ត​សីមា​រាម ហៅ​វត្ត​ម៉ុង​ចិន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published