សហរដ្ឋអាមេរិក ៖ ជីវិតក្មេងស្រីភ្លោះតែមានដងខ្លួនជាប់គ្នានោះ កំពុងមានវ័យចម្រើនកើនឡើង ១២ ឆ្នាំហើយ ដោយពួកគេទាំងពីរមានការលំបាករស់នៅតាំងពី ៤ ឆ្នាំមុនមកម្ល៉េះដូចជាទំនោរសកម្មភាព ការសម្តែងរបាំ និងសកម្មភាពនានាជាច្រើនទៀត ។ នេះបើតាមវេបសាយឆាយណាដេលីកាលសប្តាហ៍នេះ ។
កុមារីដែលកើតនៅ វេរ៉ាគ្រុហ្វ ប្រទេសម៉ិកស៊ិក ហើយបានផ្លាស់ទៅរស់នៅ អាមេរិកដើម្បីព្យាបាលផងនោះ ពួកគេរស់នៅញូវម៉ាយហ្វដ រដ្ឋខនណិចទីខាត់ ជាមួយឪពុកម្តាយ និងបងប្អូនស្រីពួកគេ ។ ពួកគេនេះមានឈ្មោះ Lupita និង Carmen Andrade ។ ពិតតែមានរូបរាងចម្លែកប្លែកគេ តែពួកគេបានព្យាយាមបង្ហាញកាយវិការ និងចង់ធ្វើអ្វីស្របតាមគោលបំណងរបស់ខ្លួនផងដែរ ដូចជាហ្វឹកហាត់កាយសម្ព័ន្ធ លេងតន្ត្រីព្យាណូ ជួយកិច្ចការនានាជាដើម ។ សូមមើល និងតាមដានសកម្មភាពដ៏គួរឲ្យអាណិតទាំងនេះទាំងអស់គ្នា ៕