បញ្ជូន​ខ្លួន​ម្ចាស់​ផលិតកម្ម​ក្លា​ស៊ី​ក ទៅ​តុលាការ ពាក់​ពន្ធ​ករណី​ចេញ​សែក​អត់លុយ​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ម្ចាស់​ផលិតកម្ម​ក្លា​ស៊ី​ក ត្រូវ​សមត្ថកិច្ច​បញ្ចូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៣ ពាក់​ពន្ធ​ករណី​ចេញ​សែក​អត់លុយ ចំនួន​២​ម៉ឺន​ដុល្លារ ហើយត្រូវបាន តំណាង​អយ្យកា​រលោក ឯក ឆេង​ហួត សម្រេច​ចោទប្រកាន់​ពីបទ​ឆបោក (​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​) ហើយ​បន្ដ​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ កាន់​ចៅក្រម​ស៊ើបសួរ​លោក តែ សំអាង ដើម្បី​សាកសួរ​បន្ដ​ជុំវិញ​ករណី​ចេញ​សែក អត់លុយ ។​

nnnh (2) 

​ជន​ត្រូវ​ចោទ​ខាង លើ​មានឈ្មោះ ហ៊ួ​រ សុផល ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ​១៥ (​បុរី​ប៉េង​ហួត​) ផ្លូវ​លេខ​១៥ សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ ជា​ចាងហ្វាង ផលិតកម្ម​ក្លា​ស៊ិ​ក​ត្រូវបាន​កម្លាំង​នគរ បាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​ដោយ​យោងតាម​ពាក្យ បណ្ដឹង របស់​ជនរងគ្រោះ​ឈ្មោះ ម៉ៃ សុគន្ធ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣ ។​

nnnh (1)

​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​៤​រសៀល​នៅ​បុរី​ឫទ្ធី សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ ឈ្មោះ ហួរ សុផល បាន​ប្រើ​ឧបាយកល​ទុច្ចរិត​ឆ បោក​ប្រាក់​ពី​ឈ្មោះ ម៉ៃ សុគន្ធ ចំនួន​២ ម៉ឺន​ដុល្លារ​ដោយ​ប្រើ​លេស​ថា​ខ្ចី​រយៈ ពេល​១​ខែ​នឹង​ប្រគល់​ប្រាក់​មកឱ្យ​ឈ្មោះ ម៉ៃ សុគន្ធ វិញ​គ្រប់​ចំនួន ។ លុះដល់​ថ្ងៃ​កំណត់​ជនសង្ស័យ​មិនបាន​ប្រគល់​ប្រាក់​ឱ្យទៅ​ជនរងគ្រោះ​ទេ ។ រហូតដល់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ ជនសង្ស័យ បានចេញ​មូល​ប្ប​ទា​នប​ត្រ​របស់​ធនាគារ​អេស៊ីលីដា​១​សន្លឹក​ប្រាក់​ចំនួន ២​ម៉ឺន ដុល្លារ​ឱ្យទៅ​ជនរងគ្រោះ​ដោយ​កំណត់​បើក ប្រាក់​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ ។ លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ​ទៅ​បើក ប្រាក់​នៅ​ធនាគារ​ខាងលើ​ស្រាប់តែ​ធនាគារ​បញ្ជាក់ថា ក្នុង​គណនី​ឈ្មោះ ហ៊ួ​រ សុផល ពុំមាន​សាច់ប្រាក់​ទេ ។​ ​តាម​ចម្លើយសារភាព របស់​ជនសង្ស័យ បានឱ្យដឹងថា សែក​ដែល​ចេញ​ឱ្យទៅ ជនរងគ្រោះ​គ្មាន​សាច់ប្រាក់​នោះ​ពិតជា សែក​របស់គេ​ពិតប្រាកដ​មែន ៕

 

Leave a Reply

(*) Required, Your email will not be published