អាង​ជិះ​រថយន្ត ខ​.​ម បុក​ក្មេងស្រី​ឲ្យ​របួស មិន​ដោះស្រាយ​គេចខ្លួនបាត់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោធា​ម្នាក់​បើកបរ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន បានធ្វើ​ឲ្យ​ក្មេងស្រី​សិស្សសាលា​ម្នាក់​បាន​រងរបួស​ធ្ងន់ ខណៈដែល​សិស្សសាលា​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ។ ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​១១ តុលា ២០១៣ នៅ​ចំណុច​ផ្លូវ​២៥៣​កែង​ផ្លូវ​១៣២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្មេងស្រី​សិស្សសាលា​ម្នាក់​ឈ្មោះ ស្រី ខាត់​រចនា អាយុ​១៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​កូន​ទា​មួយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP-1248 តាមផ្លូវ ២៥៣ លុះ​មកដល់​ចំណុចកើតហេតុ កែង​ផ្លូវ ១៣២​ត្រូវបាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-7809 បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កៀប​ជាប់​រថយន្ត រីឯ​ជនរងគ្រោះ​បាន​ដួល​បោក​ក្បាល​នឹង​ថ្នល់ ។ ឃើញ​ហេតុការណ៍​ដូចនេះ​ជនបង្ក​មិន​ដោះស្រាយ​ទេ ដោយ​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។

km

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំយក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ភាគី​ជនបង្ក និង​ភាគី​រងគ្រោះ មក​ដោះស្រាយ។ ចំណែក​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

 

Leave a Reply

(*) Required, Your email will not be published