ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់ រងរបួសធ្ងន់ និងស្រាល ខណៈដែលជិះម៉ូតូកម្សាន្តតាមដងផ្លូវ ក៏ត្រូវម៉ូតូធំបុក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទី យប់ថ្ងៃទី១០ តុលា ២០១៣ នៅចំណុចមុខហាងយូតូភៀ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពពីសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1C-3047 មានឈ្មោះ GAFAROV ALEYANWDER ភេទប្រុស អាយុ ៣៨ឆ្នាំ ជាជនជាតិរ៉ុស្ស៊ី បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ចំណែកជនរងគ្រោះ៣នាក់ ប្តីប្រពន្ធ និងកូន បណ្តាលឲ្យស្ត្រីជាប្រពន្ឋឈ្មោះ ញ៉ែម សោភ័ណ្ឌ អាយុ ៣១ឆ្នាំ រងរបួសធ្ងន់ ឯកូនប្រុសឈ្មោះ សួន ចិត្រា ភេទប្រុស អាយុ ៥ឆ្នាំ រងរបួសស្រាល និងប្តីឈ្មោះ សួន រុន អាយុ ៣០ឆ្នាំ រងរបួសបន្តិចបន្តួច អ្នកទាំង៣ រស់នៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕