មន្ត្រី​ព​ន្ឋ​នាគារ​ខេត្តបន្ទាយមានជ័យ ជម្លៀស​ទណ្ឌិត​ទៅកាន់​ព​ន្ធ​នាគារ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពី​បាក់​ជញ្ជាំង​បណ្តាល​ឲ្យ​ទឹក​ជន់​លិច​ព​ន្ឋ​នាគារ​ទាំងស្រុង​កាលពី​ថ្ងៃត្រង់​នេះ​មក​អ្នកទោស​ចំនួន​៨៤២​នាក់ (​ស្ត្រី​១២៤​នាក់​)  នឹងត្រូវ​បញ្ជូនទៅ​ដាក់​បណ្តោះអាសន្ន​នៅតាម​ខេត្ត​មួយចំនួន ដូចជា​ខេត្តសៀមរាប និង​បាត់ដំបង​ជាដើម ។​ដោយសារ​កម្លាំង​ទឹកជំនន់​បាន​រុញច្រាន​ទំនប់​ការពារ​ទឹក និង​របង​ផ្នែក​ខាងជើង របស់​ពន្ធនាគារ​ខេត្ត បន្ទាយមានជ័យ បណ្ដាល​ឲ្យ​ស្រុត​ដួល ធារទឹក ហូត​បាចសាច ពេញ​បរិវេណ​ពន្ធនាគារ និង​បន្ទប់​ឃុំឃាំង​អ្នកទោស​កម្ពស់​ប្រមាណ​ជាង​១​ម៉ែត្រ ដែល​បង្ខំចិត្ត ឲ្យ​មន្ត្រី​ពន្ធ​ធនាគារ ត្រូវតែ​ជម្លៀស​អ្នកទោស​ទាំងអស់​ចេញ​ជាបន្ទាន់ ។ អ្នកទោស​ទាំងនោះ​ត្រូវបាន​គេ​ប​ញ្ជូ​ប​ទៅកាន់​ពន្ធនាគារ​ខេត្តសៀមរាប​ចំនួន​៥​រយ​នាក់ និង​ខេត្តបាត់ដំបង ជាង​៣​រយ​នាក់​។​

  kokk (2) 

​ពេលនេះ​ក្រុមនគរបាល និង​ក្រុមមន្ត្រី​ពន្ធ​បា​គារ កំពុងតែ​ខ្នះខ្នែង ចល័ត​អ្នកទោស​ទាំងនោះ​ចេញ ដែល​គេ​ដឹងថា មាន​ចំនួន​សរុប ៨៤២ រួមទាំង​កុមារ ដែល​នៅ​ជាមួយ​ម្ដាយ​ចំនួន​៦​នាក់​ផង ។​

kokk (3)

គួរ​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ បាន​ឡើង​ជន​លិច​ផ្នែក​ខាងក្រៅ បរិវេណ​ពន្ធណាគារ ប្រមាណ​ជាង​២​ស​ប្ដា​ហ៏​មកហើយ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ បាន​ព្យាយាម យក​កា​រ៉ុង ច្រក​ដី​ទប់​ការ កុំ​ឲ្យ​ទឹក​ហូរ​ចូល​បរិវេណ​បរិវេណ​ពន្ធនាគារ ។​

kokk

​មន្ត្រី​ព​ន្ឋ​នាគារ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១០ តុលា​២០១៣​នេះ​ដោយ​បញ្ជាក់ទៀតថា នៅពេលនេះ​អាជ្ញាធរ​កំពុង​សង្គ្រោះ​កុមារ និង​អ្នកទោស​ដែលមាន​ជំងឺ​ជាមុនសិន ហើយ​ថា​ទឹក​នៅក្នុង​បរិវេណ​ព​ន្ឋ​នាគារ​មាន​ជម្រៅ​ខ្ពស់បំផុត​ត្រឹម​ចង្កេះ​មនុស្ស​ចាស់ ៕

kokk (1)

 

Leave a Reply

(*) Required, Your email will not be published