ផ្ដន្ទាទោស​លោក សែ ម៉េង​ជា ដាក់ពន្ធនាគារ​៣​ឆ្នាំ​ភរិយា​១​ឆ្នាំ​និង​ពលរដ្ឋ​ជិត​៤០​នាក់​ទៀត​ដោះ លែង​ឱ្យមាន​សេរីភាព​ឡើងវិញ​

, , Leave a comment

​ខេត្ដ​ស្ទឹងត្រែង  ៖ លោក សែ ម៉េង​ជា ប្រធាន​ផ្សារ​ស្ទឹងត្រែង​រួមជាមួយ​ភរិយា ត្រូវបាន​សាលាដំបូង​ខេត្ដ​ស្ទឹងត្រែង សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ទៅតាម​ពិរុទ្ធភាព​នៅ​រសៀល​ថ្ងៃ​ពុធ​ទី ៩ ខែតុលា ឆ្នាំ​២០១៣​បន្ទាប់​បាន​បើក សវនាការ​អស់​រយៈពេល​ជិត​២​ថ្ងៃនោះ រួចមក ។ ចំណែក​ពលរដ្ឋ​ជិត​៤០​នាក់ ទៀត​នោះ​ក៏ត្រូវ​បានសម្រេច​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​ហើយ​ដែរ ។

dsc005(8) 

​លោក អៀង គឹម​ថុល ចៅក្រម​ជំនុំជម្រះ បានសម្រេច​ឲ្យ​ឈ្មោះ សែ ម៉េង​ជា ប្រធាន​ផ្សារ​ស្ទឹងត្រែង​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ព្យួរទោស​៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល ចំណែក​ប្រពន្ធ​ឈ្មោះ ឃាង សុ​ឃឹម ឱ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ចំនួន​៥​លាន​រៀល ក្រោម​បទចោទប្រកាន់​តាម​មាត្រា​៥ ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង ឆ្នាំ​១៩៩៦ ។ ចំណែក​មនុស្ស​៤០​នាក់​ផ្សេងទៀត តុលាការ​បានសម្រេច ឲ្យ​ជាប់ពន្ធនាគារ​១​ស​ប្ដា​ហ៏ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥ ម៉ឺន​រៀល ។​

dsc001(13)

​គួរ​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​មនុស្ស​ជាង​៤០​នាក់ ដែលជា​ម្ចាស់​បន​ល្បែង និង​អ្នក​លេងល្បែង ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ការ​វាយឆ្មក់​មួយ ដោយ​ក្រុម​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។ នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច ធ្វើការ​រឹបអូស​បាន វត្ថុតាង​ជាច្រើន រួមមាន​ទាំង​ម៉ូតូ​ចំនួន​៤២ គ្រឿង​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published