ឌុប​ស្រី​ទៅ​ក្លឹប ត្រឡប់មកវិញ​ត្រូវ​ក្រុម​ជន​មិន​ស្គាល់មុខ​កាប់​ជាច្រើន​កាំបិត

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​មួយក្រុម​កាប់​ជាច្រើន​កាំបិត ហើយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ចម្ការ​ចេក ក្រុងព្រះសីហនុ ។ ហេតុការណ៍​ដែល​ជនរងគ្រោះ​ត្រូវ​ក្រុម​ជន​មិន​ស្គាល់មុខ​ព្រួត​កាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១២ និង ១៥ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវបត់​ចូល​ភូមិ​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​ជនរងគ្រោះ​ដែល​ត្រូវគេ​ព្រួត​កាប់​មានឈ្មោះ​ភាព ម៉ា​រី​ច័ន្ទ ហៅ​គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មុខរបរ​រត់​ម៉ូតូឌុប​ត្រូវបាន​ជន​មិន​ស្គាល់មុខ មាន​បក្ខពួក​ប្រមាណ ៦ នាក់ កាប់​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​របួសធ្ងន់ ខណៈ​រូបគេ​ជិះ​ម៉ូតូ​ត្រឡប់​ពី​ដឹក​ម៉ូយ​ជា​ស្ត្រី​២​នាក់ នៅ​ក្លឹប​កម្សាន្ត​សមុទ្រ​មាស ។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ស្ត្រី ពីរ​នាក់​បាន​ហៅ​ឱ្យ​ដឹក​ទៅ​ក្លឹប​កម្សាន្ត​សមុទ្រ​មាស ។ លុះ​ត្រឡប់មកវិញ​ដល់​ចំណុចកើតហេតុ​ពេល​រូបគេ​បង្អង់​ម៉ូតូ​ព្រោះតែ​ផ្លូវ​មាន​ជង្ហុក​ច្រើន ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​មាន​គ្នា​ប្រមាណ ៦ នាក់ ចេញមក​ដោយ​ម្នាក់ៗ កាប់​កាំបិត និង​ដាវ​សាំ​ម៉ា​រ៉ៃ បាន​ស្ទុះ​មក​កាប់​រូបគេ ហើយ​ពេលនោះ​ដោយ​ឃើញ​សភាព​មិន​ស្រួល​រូបគេ ក៏បាន​ផ្តួល​ម៉ូតូ​ចោល​រត់គេចខ្លួន តែ​រត់​មិនទាន់​ក៏ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​ប្រហារ​ជាច្រើន​កាំបិត​តែម្តង​។ ពេល​នោះគេ​បាន​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជួយ ធ្វើ​ឲ្យ​ក្រុម​បង្ក​រត់គេចខ្លួន​បាត់អស់​។​

55

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ស្វែងរក​ក្រុម​ជនបង្ក ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​៕

 

Leave a Reply

(*) Required, Your email will not be published