ប្រធាន​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ​បើកភ្លើង​ខៀវ ឬ​ក្រហម ​ចំពោះ​ទំនិញគេចពន្ធ​?

, , Leave a comment

​ខេត្តកំពង់ចាម ៖ បន្ទាប់ពី​លោក ឱម យិនទៀង បាន​ថ្លែងប្រាប់​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ពុធ​ទី​៩ ខែតុលា ឆ្នាំ​២០១៣ ថា នឹង​បង្ក្រាប​មន្ត្រី​ពុករលួយ​គ្មាន​រើសមុខ​ឡើយ​។ ដូចនេះ​ធ្វើ​ឲ្យ​មន្ត្រី​ពុករលួយ​មួយចំនួន ដែល​តែ​ប្រព្រឹត្ត​ដោយ​បើកចំហ​នោះ មានការ​រឹតត្បិត​នូវ​សកម្មភាព​របស់ខ្លួន ។ ប៉ុន្តែ​​ច្រក​ត្រពាំង​ផ្លុ​ង​ឯណោះ​វិញ មាន​ព័ត៌មាន​ខ្សឹបខ្សៀវ​ថា មាន​រថយន្ត​កុងតឺន័រ​ចំនួន ៣ គ្រឿង​ដែល​ដឹក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច បាន​លោតឆ័ត្រ កំពុងតែ​សម្ងំ​លាក់ខ្លួន រង់ចាំ​ភ្លើង​ខៀវ​ដើម្បី​នាំចូល ។​

09-COM-01

​ប្រភព​ដដែល បាន​បន្ថែមថា រថយន្ត​កុងតឺន័រ​ទាំងនោះ ដែល​ផ្ទុក​ទៅដោយ​គ្រឿង អេ​ឡិច​ត្រូ​និ​ច បើ​គិត​ជា​បង់ពន្ធ​ចូល​រដ្ឋ​វិញ​មិនដឹង​ជា​ប៉ុន្មាន រយ​លាន​រៀល​នោះទេ​។ ហើយ​ម្ចាស់​វា ដែល​ដូចជា​រៀង​ស្ទើរភ្លើង​ផងដែរ​នោះ កំពុងតែ​រក​លេស​ដោះសា​រថា ទំនិញ​ទាំងនោះ គឺជា​របស់​ឯកឧត្តម​នេះ ឯកឧត្តម​នោះ លោក​ឧកញ៉ា​នេះ រឺ​លោក​ឧកញ៉ា​នោះ ដើម្បី​និយាយ​សម្រាល យករួចខ្លួន រឺ​កុំឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​កៀបស៊ី​ផងដែរ​។​

 

​ចំពោះ​លោក​ប្រធាន​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង និង​លោក​មេ​គយ​ខេត្តកំពង់ចាម មាន​វិធានការ​បែបណា ឬក៏​គ្រាន់តែ​ឱបដៃ​ឈរ​មើល​ឬ​យ៉ាងណា​? ប្រសិន​ជាមាន​វិធានការ​វិញ​នោះ ចំណូល​នៃ​ការបង់ពន្ធ​ចូល​ជា​ចំណូល​រដ្ឋ​បាន​មួយកម្រិត ឬក៏​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​តែម្តងទៅ ព្រោះ​រដ្ឋ​កំពុង​ត្រូវការ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សម្រាប់​បំពាក់​ជូន អង្គភាព​ស្ថាប័នរដ្ឋ​ផងដែរ​នោះ​។ ប៉ុន្តែ​បើសិនជា លួច​បន្ថយ​ចំណូល​ពន្ធ រួច​ចែក​លាភសក្ការៈ​គ្នា​ឱ្យ​នោះ តើ​ថ្នាក់លើ​មាន​វិធានការ​ដែរ​ឬ​?៕

 

Leave a Reply

(*) Required, Your email will not be published