ឃាត់ខ្លួន​ជន​ជាត់​អេ​ស្ប៉ា​ញ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​លាក់ទុក និង​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

​ខេត្ដ​ក្រចេះ  ៖  កញ្ឆា​ចំនួន ២ កញ្ចប់​ត្រូវបាន​រកឃើញ​លើ​ខ្លួន​បុរស​អេ​ស្ប៉ា​ញ​ម្នាក់ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៨ ខែតុលា នៅ​ចំណុច​ផ្ទះសំណាក់ តា​រ៉ា ទីប្រជុំជន ខេត្ដ​ក្រចេះ ។បុរស​ជាប់ សង្ស័យ​រូបនេះ​ឈ្មោះ AITO AGASABASTER BRAVO អាយុ​៣៤​ឆ្នាំ ជនជាតិ​អេ​ស្ប៉ា​ញ ស្នាក់ នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​វត្ដ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

 

​យោងតាម​របាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឃាត់ខ្លួន​រួចមក នៅវេលា​យប់​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា រង​អម​សាលាដំបូង​ខេត្ដ បាន​ចុះទៅ​ឆែក ឆេរ​ដល់​ផ្ទះជួល​របស់​ជនបរទេស​រូបនេះ មួយកន្លែង​ទៀត​ស្ថិតក្នុង​ក្រុង​ក្រចេះ ។ សកម្ម​ភាពចុះ​ឆែកឆេរ សមត្ថកិច្ច​រក ឃើញ​មាន​កញ្ឆា​ក្រៀម​១​កញ្ចប់​ទៀត នៅលើផ្ទះ​ជនបរទេស​រូបនេះ​និង​ឧបករណ៍ សម្រាប់​សេព​មួយចំនួនទៀត ។​

thearith1

​លោក អនុសេនីយ៍ឯក ស៊ា​ង សុភ​ក្កិ អធិការរង​ក្រុង​ក្រចេះ​បានបញ្ជាក់​ទៀត ថា ជនបរទេស​ម្នាក់នេះ គឺ​កម្លាំង ជំនាញ​កំពុងតែ​ឃាត់ខ្លួន​នៅ​អធិការ​ក្រុង​ក្រចេះ​ដើម្បី​កសាង​សំណុំរឿង ជាប់ចោទ​ពីបទ​រក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន​បញ្ជូនទៅ កាន់​សាលាដំបូង​បន្ដ ៕

 

Leave a Reply

(*) Required, Your email will not be published