ស្ត្រី​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ប្រា​ក់ជាង ២ លាន​ដុល្លារ​អាមេរិក ទៅ​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ និង​ចាប់ខ្លួន ករណី​ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្រាក់​តាម អេ​ធី​អឹម ពី​ធនាគារ ។ កា​រ​ចា​ប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣ ដោយយោង​តាម​តាម​ដីកានាំខ្លួន​របស់លោក​ សួស សំអាត ចៅក្រម​ស៊ើបអង្កេត​នៃ​សា​លា​ដំ​បូ​ង​​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣​។ ស្ត្រី​វ័យ​ចំណាស់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ចក់ គឹម​ហេង អាយុ ៥៩ ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវជា​ម្តាយ​របស់​ឈ្មោះ យ៉េត សុភ​ក្ត្រា​។​

IMG-20131008-WA0000

​ដោយយោង​តាម​ដីកានាំខ្លួន​របស់​ចៅក្រម​ សួស សំអាត បាន​ឲ្យ​ដឹងថា​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​ ចក់ គឹម​ហេង ភេទ​ស្រី​អាយុ ៥៩ ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ ពីបទ​លួច​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំ​ឡុ​ង​​ខែ​មិនា ឆ្នាំ​២០១៣​តាម​មាត្រា​៣៥៣ ៣៥៧​នៃ​ក្រម​ព្រហ្ម​។ បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ​ចក់ គឹម​ហេង ភេទ​ស្រី អាយុ​៥៩​ដែលមាន​អត្តសញ្ញាណ​ដូច​ខា​ង​លើ​ ​បន្ទាប់ពី​សាកសួរ​កាល​ពីថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៣​។​

 

​គួរ​បញ្ចា​ក់ថា មាន​មនុស្ស​ចំនួន​ ៣ ​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៣០ កញ្ញា និង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំ​ចោទប្រកាន់​ពីបទ​”​លួច​និ​ង​ក្លែង​ឯកសារ​” ​ពាក់ព័ន្ធ​នឹង​លុយ​ចំនួន​២.៣​ដុល្លារ​អារ​មេ​រិ​ក​។​ប៉ូលិស​បាន​នាំខ្លួន​អ្នក​ទាំងបី​ទៅ​តុលាការ​ដើម្បី​សាកសួរ ក្រោយពី​សាកសួរ​តុលាការ​បា​ន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​មុន​ពេក​បើកសវនាការ​។ ១.​ឈ្មោះ យ៉េត សុភ​ត្រា ភេទ​ស្រី អាយុ​៣០ , ២.​ឈ្មោះ​ ស៊ុន សៅរ៍​នី​ន ភេទ​​ប្រុ​ស​​អាយុ​ ៣៣ ​និង​ឈ្មោះ​ ឡេង ស៊ុន​ទ្រី ភេទ​ប្រុស​ ត្រូវបាន​តំណាង​ធនាគារ​ចោទប្រកាន់​ និង​ឃាត់ខ្លួន​នៅក្នុង​បរិវេណ​ធនាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្រោយមក​បាន​បញ្ជូនទៅ​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ក្រោម​បទ​ចោទប្រកាន់ថា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​លួច​លុយ ​២,៣ ​លាន​ដុ​ល្លា​រ​​អាមេរិក​ ។ ​ជនជាប់ចោទ​ត្រូវបាន​ព្រះរាជអាជ្ញារង​លោក​ មាស ច័ន្ទ​ពិសិដ្ឋ បាន​សាកសួរ​កាលពី​ថ្ងៃទី​ ៣ ខែ​​តុលាការ ឆ្នាំ​២០១៣ និង​សម្រេច​ចោ​ទ​ប្រកាន់​ពីបទ​លួច​ និង​ក្លែង​ឯកសារ​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបអង្កេត​លោក​ សួស សំអាត​។​

 

​មេធាវី​ការពារ​ជនជាប់ចោទ​ចំនួន​បីនាក់​និយាយថា​ជនជាប់ចោទ​ត្រូវបាន​តុលាការ​ចោទប្រកាន់​តាម​មាត្រា​២៩ មាត្រា​៣៥៣ មាត្រា​៣៥៦ មាត្រា​៦២៦​និង​មាត្រ​៦២៧ ​។ ​ប៉ូលិស​បាន​និ​យា​យា​ថា​ដោយមាន​ការឯកភាព​ការស្នើសុំ​ពី​ឈ្មោះ​ ចុង អៀង​ហេង បាន​និយាយប្រាប់​ប៉ូលិស​ថា​ឈ្មោះ​ យ៉េត សុភ​ក្ត្រា ភេទ​ស្រី​អាយុ​៣០ បាន​ចូលមក​បម្រើកា​រងារ​នៅ​ធនាគារ​កាណាឌីយ៉ា​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង់​ផ្នែក​ក្រេ​ឌី​ត​កាត រហូតដល់​ខែ​មិនា ឆ្នាំ​២០១៣​ឈ្មោះ​​នេះ​បាន​បង្កើត​ក្រេ​ឌី​ត​កាត​ (​ប័ណ្ណឥនទាន​ចំនួន​៥ ,​មាន​វិ​សា​ហ្គោល​កាត ចំនួន​ ៣​ និង​ម៉ា​ស្ទ័​រ​ហ្គោល​កាត​ចំនួន​២) ​។​

ggg

​ប៉ូលិស​បាន​និយាយថា​ក្រេ​ឌី​ត​កាត​ទាំងអស់នេះ​គឺ​ជនជាប់ចោទ​ឈ្មោះ ​យ៉េត សុភ​ក្ត្រា ​បង្កើត​នេះ​ដើម្បី​លួច​ដក​ប្រាក់​ពី​ទូរ​អេធីអឹម ​និង​ដក​ប្រាក់​ចេញពី​គណនេយ្យ​របស់​អតិថិជន​ដែល​បាន​យកប្រាក់​មក​ផ្ញើ​នៅ​ធនាគារ​ ។ ដោយមាន​ការសង្ស័យ​លើ​ឈ្មោះ​ យ៉េត សុភ​ក្ត្រា និង​សង្សារ​របស់​នាង​ឈ្មោះ​ ស៊ុន សៅរ៍​នី​ន ធនាគារ​ក៏​បាន​ប្រជុំ​ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​ដក​លុយ​របស់​ឈ្មោះ​ យ៉េត សុភ​ក្ត្រា ឃើញថា​ វា​មាន​លក្ខណៈ​សង្ស័យ​និង​សរសេរ​ដោយ​ដៃ​របស់​ឈ្មោះ​ យ៉េត សុភ​ក្ត្រា ។ ​ក្រោយមក​ខាង​ធនាគារ​បាន​ចាប់​ឃាត់​ជនសង្ស័យ​រហូតដល់​បី​នាក់​ដែល​ជាប់​ពាក់ព័ន្ធ ៕

 

Leave a Reply

(*) Required, Your email will not be published