មានមនុស្សជាច្រើនមានពេលវេលាលំបាកណាស់ ដើម្បីសម្រកទម្ងន់របស់ខ្លួននៅខណៈពេលដែលអ្នកដទៃទៀតកំពុងតែខិតខំរិះរកនូវវិធីធ្វើយ៉ាងណាឱ្យឡើងទម្ងន់។ សម្រាប់អ្នកខ្លះវាជាការតស៊ូយ៉ាងពិតប្រាកដមួយក្នុងការព្យាយាមឱ្យឡើងទម្ងន់ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីមើលឃើញនូវភាពជោគជ័យរបស់យើង។ អ្នកខ្លះក៏មានបំណងចង់សម្រកទម្ងន់របស់ខ្លួន បន្តិចដែរខណៈពេលដែលអ្នកផ្សេងទៀតចង់ទទួលបាននូវសាច់ដុំធំៗ និងឡើងទម្ងន់។
ជាការពិតណាស់ការទទួលទានអាហារដែលមានជាតិខ្លាញ់វាងាយនឹងឡើងទម្ងន់យ៉ាងឆាប់រហ័ស ផ្ទុយទៅវិញវាមិនមែនជាជម្រើសល្អនោះទេ វាអាចធ្វើឲ្យសុខភាពលោកអ្នកកាន់តែចុះខ្សោយ។ ដូច្នេះសូមប្រិយមិត្តក្រឡេកមើល អាហារ៦មុខខាងក្រោមនេះ ដែលជួយឲ្យលោកអ្នកឡើងទម្ងន់ ហើយនៅតែរក្សាសុខភាពល្អ៖
១.ទទួលទាននំបុ័ង ៖ លោកអ្នកដែលត្រូវឡើងទម្ងន់ជាមួយការមានសុខភាពល្អសូមទទួលទាននំបុ័ងក្នុងរបបអាហារប្រចាំថ្ងៃ។ វាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នកឡើយ។
២.ទទួលទានគ្រាប់ធញ្ញជាតិ ៖ វាគឺជាជម្រើសរើសដែលល្អបំផុតវាជួយឲ្យលោកអ្នកកើនទម្ងន់ហើយរក្សានៅសុខភាពល្អជានិច្ច។ ស្រូវសាលីនិនបាយក៏ជាជម្រើសរើសល្អដែរ។ លោកអ្នកប្រហែលជាទទួលប៉ាស្តាដើម្បីបង្កើនទម្ងន់ ហើយប្រសិនបើលោកអ្នកលាយវា ជាមួយសាច់និងបន្លែនោះលោកអ្នកនិងទទួលបាននូវតុល្យភាពអាហារបានល្អ។
៣.ទទួលទានផ្លែឈើនិងបន្លែ ៖ បន្លែ និងផ្លែឈើ គឺជារបបអាហារដល់មានសារៈសំខាន់។ ប្រភេទអាហារទាំងនេះមាននាទីសម្រាប់ទ្រទ្រង់រាងកាយជាមួយនឹងសារជាតិចិព្ចឹាមដល់សំខាន់ដែលវាជួយធ្វើឲ្យរាងកាយលោកអ្នកនៅតែមានសុខភាពល្អ និងមានតុល្យភាពមេតាប៉ូលីសផងដែរ។ នៅពេលដែលមនុស្សលើសទម្ងន់មានន័យថាគេមានជាតិមេតាប៉ូលីសទាប រីឯអ្នកដែលស្គមមានន័យថាគេមានជាតិមេតាប៉ូលីសខ្ពស់។ ការទទួលទានឲ្យមានសុខភាពល្អ និងអាហារដែលសម្បូរទៅដោយជាតិវីតាមីននោះនិងធ្វើឲ្យរាងកាយមានតុល្យភាពមេតាប៉ូលីស។
៤.ទទួលប្រេងរុក្ខជាតិដែលគ្មានជាតិគីមី ៖ ដូចជាប្រេងអូលីវ ពោត ប្រេងឆាផ្កាឈូករ័ត្ន ដែលជួយទ្រទ្រង់រាងកាយ លោកអ្នកជាមួយនិងអាស៊ីតអាមីណូ ដែលជួយវាក្នុងមុខងារនេះបានយ៉ាងល្អ។ លោកអ្នកគួរបរិភោគគ្រាប់ធញ្ញជាតិដើម្បីឲ្យរាងកាយមានប្រតេអ៊ីន និងវីតាមីន។
៥.បរិភោគសាច់ ៖ សាច់ និងជាតិខ្លាញ់មានសារៈសំខាន់ណាស់ក្នុងបង្កើនទម្ងន់។ សូម្បីតែសាច់ជ្រូកក៏ល្អសម្រាប់សុខភាពដែរ ប្រសិនបើលោកអ្នកញ៉ាំវាជាមួយនិងបន្លែ គ្រប់គ្រាន់ឬ ក៏នំបុ័ងជាមួយវា។
៦.ទទួលទានស្រាក្រហម ៖ ស្រាក្រហមជួយក្រពះឲ្យដំណើរការកិនសាច់បានល្អ ដូចជា ខ្ទឹមសរ និងខ្ទឹមបារាំងជួយបង្កើនកូលេសស្តេរ៉ូលល្អ ប្រឆាំងនឹងកូលេសស្តេរ៉ូលអាក្រក់៕