បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ពាក់ព័ន្ធរ​កណី​បង្ក​របួសស្នាម​ដោយ​ចេតនា

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពី​កាប់​គេ​ឲ្យ​របួស​ដេរ​អស់ ៥ ថ្នេរ ជនសង្ស័យ​បាន​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​កាលពី​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ​២០១៣ ។ ជនសង្ស័យ​មានឈ្មោះ មាស វុ​ធ​ធឿន ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មាន​ទីលំនៅ និង មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​រូបនេះ ធ្លាប់​ជាប់គុក​អស់​៣​ឆ្នាំ ជាប់ចោទ​ពីបទ គាស់​ផ្ទះ​ប្រជាពលរដ្ឋ លួច​ទ្រព្យសម្បត្តិ ពេល​រាត្រី ពេលនេះ ទើបតែ​ចេញពី​គេ​បាន​បី​ខែ​ទេ​។​រីឯ​ជន​រង គ្រោះ​មានឈ្មោះ វី វ៉ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​អស់​៥​ថ្ងៃ ទៅ​ឈានដល់​ការឃាត់ខ្លួន​ជនដៃដល់ មាស វុ​ធ​ធឿន យកមក​សួរនាំ​តែម្តង​។​ ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៣ រូបគេ និង​ជនរងគ្រោះ​បាន​មានទំនាស់​ពាក្យសម្តី​គ្នា ពេល​រកស៊ី​នៅ ក្នុង​ផ្សារ​រោង​គ្លឿ​ង​ប្រទេស​ថៃ រឿង​ដណ្តើម​ម៉ូយ​គ្នា ក្រោយមក​នៅវេលា​ម៉ោង ៨​យប់​ខ្លួន​បាន​យក​កាំ បិត​តាំង​តោ​កាប់​លើ​ជនរងគ្រោះ​កណ្តាល​ក្បាល ចំនួន​១​កាំបិត​នៅ​ចំណុច​ផ្សារ រ៉ា​បណ្តាល​រងរបួស​ធ្ងន់​ធ្ង​រ​ចូល​ពេទ្យ ទាំងយប់​ដេរ​អស់​៥​ថ្នេរ ។​

Hong-0136-3

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published