របួសធ្ងន់​ម្នាក់ ស្រាល​ពីរ​នាក់ ក្នុង​ហេតុការណ៍​គ្រោះ​ចរាចរណ៍​ដែល​បាន​បណ្តាលមកពី​រថយន្ត​កាមរី បុក​ម៉ូតូ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​កើតហេតុ និង​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្វេង​អត់​មើលមុខ​ក្រោយ​ក៏ត្រូវ​រថយន្ត​កាមរី​បុក​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ តុលា ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​រថយន្ត​កាមរី ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2B-7399 បើកបរ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជែង​ទៅមុន​ដោយ​បួង​ចង្កូត​ក៏បាន​ទៅបុក​ជាមួយ​ម៉ូតូ​ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​យ៉ាង​ពេញទំហឹង ហើយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏បាន​ទៅ​ម៉ូតូ​មួយគ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​គ្នា​ពីរ​នាក់​ទៀត​ដួល​រងរបួស​ស្រាល ។ បុរសរងគ្រោះ​ធ្ងន់​នោះ​មានឈ្មោះ ស៊ុយ ផល អាយុ ៦១ ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​សង់​ចិន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន​1A-0385 ។​

​ក្រោយពេល​កើតហេតុ​ភាគី​បង្ក​មិនបាន​រត់គេច​ទៅណា​នោះទេ គឺ​នៅ​កន្លែងកើតហេតុ​រង់ចាំ​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។ ចំណែក​ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​៕

 

Leave a Reply

(*) Required, Your email will not be published