លែងគោ​ឆ្លងផ្លូវ ពេល​ម៉ូតូ​បុក មិន​ចេញមុខ​ដោះស្រាយ​

, , Leave a comment

​ខេត្តកំពត ៖ កូន​គោ​ញី​មួយ​បាន​គាប​ជាមួយនឹង​ម៉ូតូ ចំណែក​អ្នកបើកបរ​វិញ​បាន​ផ្លោង​ចេញពី​ម៉ូតូ របួសធ្ងន់ ខណៈដែល​ធ្វើដំណើរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៣ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០១៣ នៅ​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ព្រៃ​គុម្ព ស្ថិតក្នុង​ភូមិ​ព្រៃ​គុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។​

 

​ជនរងគ្រោះ​មានឈ្មោះ ឈ្មោះ ជីន រ៉ាវុត អាយុ ២០ ឆ្នាំ ជា​សិស្សសាលា​ភាសា​ចិន​មួយ មាន​ទីលំនៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ ចំណែក​កូន​គោ​វិញ ពុំទាន់​មាន​ម្ចាស់​មក​អះអាង​ទេ​។​

01

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1A-0912 ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មានកូន​គោ​ញី​មួយ​ក្បាល​មិនដឹង​ជា​មកពីណា បាន​រត់​កាត់មុខ​ម៉ូតូ​ធ្វើឱ្យ​យុវ​សិស្ស​រូបនោះ​ភ័យ​ស្លន់ស្លោរ ជាន់​ហ្វ្រាំង​មិនទាន់ បុក​ទាំង​កំរោល​ដួល​ម៉ូតូ​សង្កត់ជាប់​ពីលើ​កូន​គោ​ប្រឹង​ធាក់​ននៀល​យ៉ាង ណា​ក៏​មិន​រួច ។​

01 (1)

​ក្រោយពេល​កើតហេតុ ប៉ូលិសចរាចរ​បានមក​ដល់​កន្លែងកើតហេតុ​ជួយ​អន្តរាគមន៍​លើក​ម៉ូតូ យក​កូន​គោ​ចេញ​ដែលមាន​ស្ថានភាព​ខ្សោយកម្លាំង ហើយ​សមត្ថកិច្ច​សួររក​ម្ចាស់​មក​ដោះស្រាយ ប៉ុន្តែ​ពុំ​ត្រូវបាន​ម្ចាស់​គោ​ចេញមុខ​មក​ទទួលខុស​ត្រូវ​ទេ ក៏​សម្រេច​បញ្ជូន​ទាំង​កូន​គោ និង​ម៉ូតូ​មក​ទុក​នៅ​ប៉ុស្តិ៍នគរបាល រង់ចាំ​ដោះស្រាយ​បន្ត ៕

 

Leave a Reply

(*) Required, Your email will not be published