ប្រើ​ជើង​សម្រាប់​បង្ហាត់បង្ហាញ ទោះ​គ្មាន​ដៃ​ក៏​គ្មាន​បញ្ហា (video inside)​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ទេពកោសល្យ​របស់​មនុស្ស​គឺជា សណ្ឋាន​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​នៅ​ចំពោះមុខ ។ ជាការ​ពិត ក្នុង​មួយជីវិត​របស់​មនុស្ស គ្មាន​នរណាម្នាក់​កើតមក​ចង់បាន​ភាព​ទុក្ខលំបាក​វេទនា ជាមួយនឹង “​ពិការភាព​” នៃ​អវៈយវៈ​ណាមួយ​នោះទេ ហើយ​បើ​វាសនា​ដ៏​ជូរចត់​នេះ កើតឡើង​មកលើ​មនុ​ស្សណា​ម្នាក់​ហើយ​នោះ គឺ​ប្រាកដ​ណាស់​នឹង​ជួប “​ទុក្ខលំបាក​” គ្រប់បែបយ៉ាង ។

ប៉ុន្តែ​អ្នកខ្លះ​ពួកគេ​ក៏បាន​តស៊ូ​ជម្នះ ចំពោះ​ខ្សែជីវិត​ដ៏​សែន​ក្រៀមក្រំ​នេះ​រហូត​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​គាប់ប្រសើរ​បំផុត ។ តួយ៉ាង​នារី​ដ៏​ស្រស់​សោភា​សញ្ជាតិ​ម៉ិចស៊ីកូ​ម្នាក់ ថ្វីបើ​នាង​ពិការ​ដៃ​ទាំងពីរ​ក៏ពិតមែន ប៉ុន្តែ នាង​បាន​តស៊ូ​ជម្នះ​គ្រប់​ឧ​សគ្គ​ទាំងឡាយ​តាំងពី​កុមារភាព រហូត​បាន​ក្លាយជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់​គួរ​ឲ្យ​កោតសរសើរ​បំផុត ។​

no foot no way (2)

​នារី​ពិការ​គំរូ​រូបនោះ មាន​ឈ្មោះថា Mary Gannon គឺជា​អ្នកគ្រូ​បង្រៀន​ផ្នែក​មុខវិជ្ជា​គណិតវិទ្យា​ពាក់កណ្តាល​ថ្ងៃ (Part-Time) នៅ Ohio និង​អាច​សរសេរ​មេរៀន​នៅលើ​ក្តារខៀន ជាមួយ​ជើង​របស់​នាង យ៉ាង​រស់​រវើក ។ ទោះជា​យ៉ាងណា​នេះ​គឺ​គ្រាន់តែ​ជា​កិច្ចការ​១ ក្នុងចំណោម​ការងារ​ឧបសគ្គ​ជាច្រើន​ទៀត ដែល​នាង​អាចធ្វើ​បាន ក្នុងនោះ​រួមមានៈ ការ​បើកឡាន​ជាប្រចាំ​ថ្ងៃ​, វាយ​កុំព្យូទ័រ​, គ្រប់គ្រង​កិច្ចការ ជាដើម និង​របស់​មួយ​ក្នុងចំណោម​របស់​ជាច្រើន​ទៀត ដែល​នាង​សង្ឃឹម​នឹងធ្វើ​បាន ដូចជា ថ្ងៃមួយ​ដែល​នាង​មានកូន ។​

no foot no way (1)

​នាង Gannon ដែល​កើតមក​គ្មាន​ដៃ គឺជា​អ្នកគ្រូ​បង្រៀន​មុខវិជ្ជា​គណិត និង​វិទ្យាសាស្ត្រ សម្រាប់​ក្មេងៗ នៅ​សាលា Harding Middle ក្នុង​ទីក្រុង Lakewood, រដ្ឋ Ohio (​សហរដ្ឋអាមេរិក​) ដំបូង​ឡើយ ត្រូវបាន​យកមក​ឲ្យ​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ម៉ិចស៊ីកូ​មួយ និង​បន្ទាប់មក ក៏ត្រូវ​បាន​គ្រូ​សារ​មួយ​នៅ Ohio យកមក​ចិញ្ចឹម​បន្ត នៅពេល​នាង​មាន​អាយុ ៧ ឆ្នាំ ។

no foot no way (6)

​នាង Gannon បាន​និយាយថា នាង​មិនអាច​និយាយ​ភាព​អង់គ្លេស​បានទេ នៅពេល​នាង​បាន​មកដល់​សហរដ្ឋអាមេរិក ។ ប៉ុន្តែ ទោះជា​យ៉ាងណា ជាមួយ​ការខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងឡាយ និង​ការ​អំណត់​ព្យាយាម​បំផុត​របស់​នាង គឺ​ទីបំផុត នាង​បាន​ក្លាយជា​អ្នកគ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់ និង​អាច​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ ៕

no foot no way   no foot no way (3) no foot no way (4) no foot no way (5)  no foot no way (7) no foot no way (8)

 

 

Leave a Reply

(*) Required, Your email will not be published