ឌុប​ចៅ​ទៅ​ផ្សារ ត្រូវ​រថយន្តបុក​ដេក​ផ្ងារពោះ​លើផ្លូវ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់​មនុស្ស​ពីរ​​នា​ក់​​បា​ន​​រ​ង​រ​បួ​ស​ធ្ង​ន់ ខណៈដែល​អ្នកបើកបរ​រថយន្ត​កាមរី គ្មា​ន​​ការប្រុ​ង​ប្រ​យ័​ត្ន​​ថ​យក្រោ​យ​​ទៅបុក​អ្នកជិះ​ម៉ូតូ​ដែល​បម្រុង​បត់​ចូល​ផ្សារ ។ហេតុការណ៍​គ្រោះថ្នាក់​ចរចា​រណ៍​មួយ​បាន​កើតឡើង​កាលពី​ម៉ោង ៧ និង ៣០ នាទី​ព្រឹក ថ្ងៃទី ០៩ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​មុន​ផ្លូវ​ចូល​ផ្សារ​រ៉ា​ថ្មី ឋិត​នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់ និង​ក្រុង​ប៉ែត​ប៉ែត ខេត្តបន្ទាយមានជ័យ​។​

yay and jao

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1F-3028 ពណ៌​ខ្មៅ ឌុប​ចៅ​ស្ត្រី​ដោយ​ធ្វើដំណើរ ពី​កើ​តទៅ​លិច លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​កាមរី ចង្កូត​ស្តាំ ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ A2-2839 ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​បានចេញ​ចេញពី​កន្លែង​លាង​រថយន្ត រួច​ក៏​បើក​ថយក្រោយ​មិន​ប្រុងប្រយ័ត្ន​ទៅបុក​ម៉ូតូ​ភ្លាម​ទៅ ។​

yay and jao (1)

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​រងគ្រោះ​មានឈ្មោះ គឹម សូត្រ អាយុ​៥៦​ឆ្នាំ រងរបួស​ត្រង់​ចង្កេះ​ធ្ងន់​កំរើក​មិន​រួច ចំណែក​កុមារី​ត្រូវជា​ចៅ​មានឈ្មោះ សុខ ឡា​ច អាយុ ១៣ ឆ្នាំ រងរបួស​ត្រង់​ក្បាល​ផ្នែក​ខាងស្តាំ ពីរ​នាក់​យាយ និង​ចៅស្រី​រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

yay and jao (2)

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង ហើយ​ជនរងគ្រោះ​ត្រូវបញ្ជូន​ទៅកាន់​គ្លីនិក​ឯកជន​ជិត​នោះ​ដើម្បី​សង្គ្រោះ ។ ចំណែក​រថយន្ត និង​ជនបង្ក រួមទាំង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕

   yay and jao (3)

 

Leave a Reply

(*) Required, Your email will not be published