ចេញពី​ផឹកស៊ី បើក​បុក​របាំង​ថ្ម អស់ ៦ កង់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ចំនួន ៦ កង់​ត្រូវបាន​បាក់​ខូច នៅពេលដែល​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ម៉ាក​សឺ​ដេ​ស​លឿន​ជ្រុល​ទៅបុក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង ១០ នាទី​រំលង អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​អគារ​កា​ណា​ឌី​យា អ ក តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​សឺ​ដេ​សព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-9688​បើកបរ​ដោយ​បុរស ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោគជាំ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា ក្រោម​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​អស់​៦​កង់​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់​។​

car09

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published