ភ្លៀង​មួយ​មេ​ធំ ធ្វើ​ឲ្យ​បុរស​ចំណាស់​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ បាន​បង្ក​ឲ្យ​ការ​ជន់​លិច​ទីក្រុង​មួយចំនួនធំ ក្នុងនោះ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​សហព័ន្ធរុស្ស៊ី រង​ការលិចលង់​ចាប់តាំងពី ខាងមុខ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​ រហូតដល់​រង្វង់​មូល​ចោមចៅ ដោយ​កន្លែង​ខ្លះ​លិច​លើ​ក្បាល ជង្គង់​និង​កន្លែង​ខ្លះ​លិច​ត្រឹម​ក្បាលជង្គង់​ចំណែកឯ​នៅក្នុង​លំនៅដ្ឋាន​របស់​បងប្អូន ប្រជាពលរដ្ឋ​វិញ​ក៏​ជំនន់ ទឹកភ្លៀង​នេះ លិច​ចូល​ផងដែរ ធ្វើ​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​មួយចំនួន​ជម្លៀស​អីវ៉ាន់​ចេញ ពី​ផ្ទះ​ផងដែរ ប៉ុន្តែ​លោកតា ម្នាក់​មិនដឹងថា ជម្លៀស​ខ្លួន​ចេញពីផ្ទះ ដែល​រង​ការលិចលង់ នោះ​ឮ​មួយ​យ៉ាងណា​នោះទេ បាន​ដើរ​សៀរ លើ​ចិញ្ចើមផ្លូវ​ដែល​មើលទៅ​សុទ្ធតែ​ផ្ទៃ​ទឹក​នោះ មក​រាវ​តោង​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ក៏ត្រូវ ចរន្ត​ភ្លើង​ឆក់​ស្លាប់​តែម្តងទៅ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ៨ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ជា​មនុ​ស្សវ័យ​ចំណាស់​អាយុ​ប្រហែលជា​៦០​ឆ្នាំ​ជាង​មាន កម្ពស់​១៧០​ម៉ែត្រ សម្បុរ​ស ពាក់​អាវដៃវែង ខោ​ង​ជើងវែង​ពណ៌​ខ្មៅ ពាក់​ស្លាក​ស្បែកជើង ផ្ទាត់​ពណ៌​ខៀវ ។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​ថា មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​ប្រទះ ឃើញ​ជនរងគ្រោះ​ស្លាប់​ជាប់​នឹង​បង្គោល​ភ្លើង​ក៏​រាយការណ៍ ឲ្យ​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល នគរបាល​មូលដ្ឋាន​ក៏​ចុះទៅ​ពិនិត្យមើល​ទើប​ដឹងថា ជនរងគ្រោះ​ត្រូវ​ឆ្លង​ចរន្តអគ្គិសនី​ពី​បង្គោល​ភ្លើង​ឆក់​ស្លាប់ រួច​ក៏មាន​ការភ្ញាក់ផ្អើល​តែម្តងទៅ ។ ហើយក៏​បាន រាយការណ៍​ឲ្យ​ជំនាញ​ចុះទៅពិនិត្យ សាកសព​រួច​ក៏​ដឹកយក មក​តម្កល់​នៅ​វត្ត​ពោធិ៍ចិនតុង ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​។​

CH-0026

​ប្រជាពលរដ្ឋ​កន្លែងកើតហេតុ​បាន​និយាយថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​នេះ គឺ​បណ្តាល​មក​ទឹក ពោរពេញ​ផ្លូវ​លិច​ដល់​បង្គោល​ភ្លើង​ទើប​ឆ្លង​ចរន្ត​ពី​បង្គោល​ភ្លើង​ឆក់​រហូតដល់​ស្លាប់ ហើយ​ការលិចលង់​នេះ ក៏​ដោយសារតែ​កំណើន​នៃ​សំណង់​កើត​ឡើងជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ រីឯ​ប្រព័ន្ធ​លូរ​តូច​ទើប បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរន្តទឹក​ហូរ​យឺត​ចេញ​ពុំទាន់ ក៏​កើត​ជាការ​លិច​ហៀរ​លើផ្លូវ​យ៉ាង​ដូច្នេះ​ទៅ​៕

 

Leave a Reply

(*) Required, Your email will not be published