ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ក្នុងបក្ខពួកចោរកម្ម ត្រូវត្រូវសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ។ ការដេញចាប់ឃាត់ខ្លួននេះធ្វើកាលពីវេលាយប់រំលង អធ្រាត្រឈានចូលថ្ងៃទី៨ តុលា ២០១៣ ស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ផល សេងហួរ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម និងមិត្តភក្តិម្នាក់ទៀតឈ្មោះអាថាល់ កំពុងគេចខ្លួនយ៉ាងសុវត្ថិភាព ។ បន្ទាប់ពីចាប់ខ្លួនបានសមត្ថកិច្ចរឹបានអូសបានម៉ូតូ២គ្រឿង និងឧបករណ៍កាច់.កម៉ូតូ ១ និងប្រាក់ដុល្លារមួយចំនួនផងដែរ ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្ន ចំពោះម៉ូតូ២គ្រឿងនោះសមត្ថកិច្ចរក្សាទុកក្នុងអធិការដ្ឋាន ហើយម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ នាង រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវប្រគល់ជូនម្ចាស់វិញហើយ ។ រីឯជនសង្ស័យម្នាក់ដែលសមត្ថកិច្ចប៉ូលិសធ្វើការឃាត់ខ្លួននាំទៅកាន់ ស្នងការដ្ឋានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី ។