រថយន្ត​សម្តែង​ខុស​បច្ចេកទេស​សម្លាប់​មនុ​ស្ស ១៣ នាក់ និង​របួស ៧០ (video inside)

, , Leave a comment

​ប្រទេស​ម៉ិចស៊ីកូ ៖ យ៉ាងហោចណាស់​មនុស្ស ១៣ នាក់​បាន​ស្លាប់ និង ៧០ បាន​រងរបួស​ក្នុង​ឧបទ្ទវ​មួយ​ដែល​កើតចេញពី​ការសម្តែង​ខុស​បច្ចេកទេស ។ ហេតុការណ៍​នេះ​បណ្តាលមកពី​រថយន្ត​សម្តែង​ច្នៃ​បំពាក់​កង់ ដ៏​ធំ​១ គ្រឿង បាន​រត់​ចេញពី​ព្រំដែន​ផ្លូវ​របស់​វា និង​ជ្រុល​ទៅបុក​ប្រហារ​ទ​ស្សិ​ក​ជន នៅឯ​កន្លែង​សម្តែង​មួយ ក្នុងប្រទេស​ប៉ិច​ស៊ី​កូ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ទីលាន​សម្តែង 'Extreme Aeroshow' ក្នុង​រដ្ឋធានី Chihuahua ប្រទេស​ម៉ិចស៊ីកូ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៣ ។​

​តាម​ប្រភព បាន​និយាយថា រថយន្ត​បិសាច​នេះ បាន​សម្តែង​លោត​ផ្លោះ​ពីលើ​គំនរ​នៃ​រថយន្ត​តូចៗ បានតែ​២​លើក​ប៉ុណ្ណោះ ។ នៅ​ជុំ​ទី​២ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​រថយន្ត​នោះ ជ្រុល​ស្ទុះ​ទៅ​កិន​សន្ធាប់​ពីលើ​ហ្វូង​ទស្សនិកជន ដែល​កំពុង​ឈរ​មើល បណ្តាល​ឲ្យ​ស្លាប់ និង​របួស​យ៉ាង​អ​ណោ​ច​អាធ​ម័​បែបនេះ​តែម្តងទៅ ។ ប្រភព​បន្តថា ហេតុការណ៍​ដ៏​មិន​នឹកស្មាន​ដល់​នេះ អាច​បណ្តាលមកពី​អ្នកបើកបរ​បាត់បង់​ម្ចាស់ការ ក្នុងការ​បញ្ជារ​រថយន្ត​កំណាច​នេះ ៕

car (5) car car (1) car (2) car (3) car (4)

 

 

Leave a Reply

(*) Required, Your email will not be published